​ដោយ​: សុវណ្ណ​កុម្ភ​:/​ភ្នំពេញ​: ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក្នុង​បុព្វ​សិទ្ធ​ជា​ម្ចាស់ផ្ទះ គឺមាន​តែ​គុន​ខ្មែរ​ប៉ុណ្ណោះ​មិនមាន​ប្រភេទ​កីឡា “​មួយ​” (Muay)​នោះឡើយ​។ នេះ​ជា​ជោគជ័យ​ដ៏​ធំធេង​មួយ​នៃ​ប្រភេទ​កីឡា​ប្រពៃណី​គុន​ខ្មែរ​។​

ជាមួយនឹង​ជោ​ឝ​ជ័យ​នេះ​កម្ពុជា​នឹង​រៀបចំ​បទបញ្ជា​នៃ​ការប្រកួត និង​គោលការណ៍​ស្ដង់ដារ​ពិសេស​តែមួយ​សម្រាប់​អនុវត្តន៍​និង​ឝោ​រព​ជា​សកល​តែម្ដង​។​ការ​ឌឺដង​គ្នា​រវាង​គុន​ខ្មែរ និង Muay នឹង​លែងមាន​ព្រោះ​ក្នុង​ស្មារតី​កីឡា គឺមាន​គុណ​តម្លៃ​នៃ​ការអប់រំ​ដើម្បី​ជម្រុញ​ដល់​សុខភាព មិត្តភាព សាមគ្គីភាព​នៃ​ប្រជាជន​ទាំងអស់​នៅលើ​ពិភពលោក​។គុន​ខ្មែរ​នឹងត្រូវ​បញ្ជ្រាប ផ្សព្វផ្សាយ​និង​ការអភិរក្ស អភិវឌ្ឍន៍​ទៅកាន់​ពិភពលោក​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។​

ពេលនេះ​មាន​ប្រទេស​ចំនួន​៨​ក្នុងចំណោម​១១​ប្រទេស​នៃ​តំបន់​អាស៊ាន​បាន​ឈរ​ខាង​កម្ពុជា​ក្នុងនោះ​មាន​ថៃ ឡាវ វៀតណាម មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ម្ចាស់ផ្ទះ​កម្ពុជា​។ ជាមួយគ្នានេះ ដើម្បី​លើកទឹកចិត្ត​នូវ​ក្បាច់គុន​ដែលជា​វប្បធម៌ អរិយធម៌​របស់​ជាតិ​មួយ​នេះ​កម្ពុជា​បាន​បញ្ចូល​វិញ្ញាសា​សម្ដែង​មួយ​បន្ថែមទៀត​ដែល​ហៅថា “​គុនគ្រូ​”​។ កម្ពុជា​នឹ​បន្ដ​ព​ង្រី​វិសាល​ភា​ឞ​សមាជិក​ទៅកាន់​ប្រទេស​នានា​ឲ្យ​បាន​កាន់តែច្រើន​។​សព្វថ្ងៃ​សមាជិក​គ្រប់​ទ្វីប​ទាំងអស់​មាន​២៩​ប្រទេស​ហើយ​៕/R​