​ ​ ​ ​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​បីនាក់​ដកហូត​រថយន្ត​មួយគ្រឿង​

1425
ចែករម្លែក

​(​ស្ទឹងត្រែង​)៖​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ម្តុំ​ផ្សារ​គីឡូ​២​ភូមិ​រាជា​នុ​កូ​ល​សង្កាត់​ក្រុង​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់​ដកហូត​ថ្នាំញៀន​មួយចំនួន​និង​រថយន្ត​មួយគ្រឿង​កាលពី​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៧​។​
​ ​
​សមត្ថកិច្ច​បានឱ្យដឹង​ថា​នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នោះ​សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់​ដែល​ជាប់​សង្ស័យ​ទី​១.​ឈ្មោះ​លឹម​សុផល​ភេទ​ស្រី​អាយុ​៦៤​ឆ្នាំ​។​ទី​២.​ឈ្មោះ​ហង្ស​ស្រី​ល័​ក្ខ​ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​ត្រូវជា​កូនស្រី​ឈ្មោះ​លឹម​សុផល​។​ចំណែក​ជន​ទី​៣​ឈ្មោះ​ធី​វុ​ធ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ត្រូវជា​សាច់​ញា​ត្តិ​សាច់ថ្លៃ​ឈ្មោះ​ហង្ស​ស្រី​ល័​ក្ខ​។​អ្នក​ទាំងបី​រស់នៅ​ភូមិ​រា​ជានុ​កូ​ល​សង្កាត់​ក្រុង​ស្ទឹងត្រែង​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ភូមិ​កើតហេតុ​ខាងលើ​សមត្ថកិច្ច​ដកហូត​បាន​រថយន្ត​ម៉ាក​ហា​ឡិន​ឌ័​រ​ពណ៌​ស​មួយគ្រឿង​និង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE​ទឹកកក​ចំនួន​៦​កញ្ចប់​។​ក្រោយពី​ឃាត់ខ្លួន និង​ដកហូត​វត្ថុតាង សារធាតុ​ញៀន​រួច​បានធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ទាំងបី​នាក់​ពីបទ ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។​

នៅ​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៧​នេះ​ជនសង្ស័យ​បីនាក់ ខាងលើ កំពុងស្ថិត​នៅក្នុង​កន្លែង​ឃុំខ្លួន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​៕S/ ដោយ​៖ សុខុម

​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​បីនាក់​ដកហូត​រថយន្ត​មួយគ្រឿង​


ទីតាំងផ្សាយពាណិជ្ជកម្ម