បាត់ដំបង:ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមានភាគទុនិកជនជាតិសិង្ហបុរី និងស្ថិតក្នុងចំណោមធនាគារដែលមានសាខាច្រើនជាងគេនៅកម្ពុជា បានប្រកាសជាផ្លូវការពីការបើកសម្ពោធសាខាបាត់ដំបងដែលទើបនឹងផ្លាស់ប្តូរទីតាំងថ្មីជាមួយនឹង រូបរាងថ្មី ក៏ដូចជាផ្តល់ជូននូវសេវាធនាគារពេញលេញដល់អតិថិជនផងដែរ។
សាខាដែលបំពាក់ជាមួយនឹងរចនាបថថ្មីមួយនេះ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ ភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សាខាធនាគារពេញលេញមួយនេះក៏បានភ្ជាប់មកជាមួយនឹងបរិយាកាសដ៏សមប្រកប និងសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែបជាច្រើនផ្សេងទៀត ដែលនឹងធានាបានថា អតិថិជនទាំងអស់ទទួលបានសេវាកម្មធនាគារកាន់តែល្អប្រសើរ។
លោក Lee Yong Man សមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ហ្វីលីព បានមានប្រសាសន៍ថា ការបើកបម្រើជូនសេវាធនាគារពេញលេញនៅ សាខាបាត់ដំបងនេះ ជាការបោះជំហ៊ានដ៏ធំមួយក្នុងការពង្រីកវិសាលភាពរបស់ធនាគារ ដើម្បីផ្ដល់នូវសេវាកម្មបម្រើជូនអតិថិជនឲ្យបានកាន់តែប្រសើរជាងមុន និងស្របទៅតាមកំណើននៃតម្រូវការផ្នែកសេវាកម្មធនាគារដែលមានគុណភាពខ្ពស់។ ការបើកបម្រើជូនសេវាធនាគារពេញលេញនេះ ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ធនាគារដើម្បីក្លាយជា “ដៃគូហិរញ្ញវត្ថុដ៏មានទំនុកចិត្ត” នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក Lee Yong Man ក៏បានបន្ថែមទៀតថា «វាជាបេសកកម្មរបស់ធនាគារ ហ្វីលីព ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់ និងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងប្រទេស ក៏ដូចជាការផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ល្អបំផុតសម្រាប់អតិថិជនផងដែរ ។»
សាខាបាត់ដំបងរបស់ធនាគារ ហ្វីលីព ស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើន ដែលធនាគារធ្វើការកែប្រែឲ្យក្លាយទៅជាសាខាដែលបើកបម្រើសេវាធនាគារពេញលេញ។ សាខាដែលមានរចនាបថថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែបជាច្រើន ទៅតាមតម្រូវការអតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។
សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖
• ហិរញ្ញប្បទានពាណិជ្ជកម្ម
• មូលប្បទានបត្រធនាគារ
• សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស
• ផលិតផល និងសេវាផ្សេងៗ។
សាខាបាត់ដំបង ត្រូវបានរចនាឡើងយ៉ាងប្រណិត ទាំងរូបរាងអគារ និងបញ្ជរសម្រាប់បម្រើអតិថិជន ក៏ដូចជាចំណតរថយន្តដ៏ធំទូលាយ បន្ទប់ពិភាក្សាដែលបានរៀបចំយ៉ាងល្អ និងបញ្ជរជាច្រើនដើម្បីផ្តល់សេវាកម្មដែលមានស្តង់ដារខ្ពស់ដល់អតិថិជនប្រកបដោយផាសុកភាព និងឯកជនភាព។ លើសពីនេះ បុគ្គលិកធនាគារបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលបម្រើសេវាកម្ម ផ្សេងៗទៅកាន់អតិថិជន ដែលធានាបាននូវភាពច្បាស់លាស់ ត្រឹមត្រូវ និងលឿនរហ័សទាន់ចិត្ត ដើម្បីស្របទៅនឹង គោលការណ៍ប្រតិបត្តិការរបស់ធនាគារគឺ “អតិថិជនជាចំបង” ពោលគឺធានាបានថា អតិថិជនទាំងអស់ទទួលបានសេវាកម្មដ៏ល្អឥតខ្ចោះពីធនាគារ។
ដើម្បីអបអរសាទរការបើកដំណើរការសេវាកម្មធនាគារពេញលេញនៃសាខាបាត់ដំបង អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនផ្សេងទៀតនៅពេលពួកគេបើកគណនីជាមួយធនាគារ ហ្វីលីព។
សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖០៨៦ ៩៣០ ០០០ /០៨៩ ៩៨៩ ៨១៨ (២៤/៧)៕