​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រុស្ស៊ី​បង្កើន​ការវាយប្រហារ​ទម្លុះ​ខ្សែការពារ​អ៊ុ​យក្រែន ក្នុងពេល​មាន​សេចក្តីរាយការណ៍​អំពី​ការ​វ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​នៅ​ភាគ​ខាងកើត​ប្រទេស​ដែល​ទាមទារ​អោយ​រដ្ឋាភិបាល​​ទីក្រុង​គៀវ​ស្វះស្វែង​រក​សព្វាវុធ​បន្ថែម​ពី​លោក​ខាងលិច​។​

​យោធា​អ៊ុយ​ក្រែន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​កំពុង​កើតមាន​នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​រុស្ស៊ី​វាយប្រហារ​ដោយ​កាំជ្រួច​និង​ដ្រូ​ន​មួយ​ប្រាវ​ធំ​ដែល​បាន​សម្លាប់​មនុស្ស​១១​នាក់​ក្នុង​អ្វីដែល​​ទំនង​ជា​ការ​សងសឹក​ការ​ដែល​បណ្តា​ប្រទេស​លោកខាងលិច​សន្យា​ផ្គត់ផ្គង់​រថក្រោះ​ដល់​អ៊ុ​យក្រែន​។​

​សូមបញ្ជាក់​ថា​ក្រោយ​ពី​រង​សម្ពាធ​ពី​សម្ពន្ធមិត្ត អាល្លឺម៉ង់​និង​អាម៉េរិក​បាន​សន្យា​ប្រគល់​រថក្រោះ​ទំនើប​រាប់​សិប​គ្រឿង​ដើម្បី​អោយ​អ៊ុយ​ក្រែន​វា​យ​បណ្តេញ​ទាហាន​រុស្ស៊ី និង​ក៏​បើកផ្លូវ​អោយ​ប្រទេស​កាណាដា ប៉ូឡូញ ហ្វាំង​ឡ​ង់ ស៊ុយអែត និង​ប្រទេស​ផ្សេង​ទៀត​ធ្វើ​តាម​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​វ៉ូ​ឡូឌី​មៀ ហ្សេ​ឡេន​ស្គី បាន​អរគុណ​សម្ពន្ធមិត្ត ចំពោះ​ការគាំទ្រ​របស់​គេ តែ​បាន​ធ្វើ​ការអំពាវនាវ​ជា​ថ្មី​អោយ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​កាន់តែ​តឹងតែង​ឡើង និង​បញ្ជាក់​ថា​ប្រទេស​​លោក​ត្រូវការ​សព្វាវុធ​បន្ថែម​ដើម្បី​វាយ​បណ្តេញ​ជន​ឈ្លានពាន​។​លោក​បាន​និយាយថា​«​ពួក​បិសាច​គឺ​ពួក​ឈ្លានពាន​របស់​រុស្ស៊ី​នេះ​អាច​បញ្ឈប់​បាន​ទាល់តែ​មាន​សព្វាវុធ​គ្រប់គ្រាន់​។​រដ្ឋ​ភេរវកម្ម​នេះ​នឹងមិន​​យល់​អ្វី​ផ្សេង​ទេ​…»​។​

​យោធា​អ៊ុយ​ក្រែន​បាន​និយាយថា ខ្លួន​បាន​បាញ់​ទម្លាក់​កាំជ្រួច​រុស្ស៊ី​៤៧​ដើម​ក្នុងចំណោម​៥៩​ដើម​ដែល​រុស្ស៊ី​បាញ់​ចូលមក​។​រុស្ស៊ី​ក៏​ធ្វើការ​វាយប្រហារ​តាម​អាកាស​៣៧​លើក ដោយ​១៧​លើក​ប្រើ​ដ្រូ​ន​Shahed-136​។​ដ្រូ​ន​ទាំងអស់​ត្រូវ​បាន​បាញ់​ទម្លាក់​។​

​អ្នកនាំពាក្យ​សេវា​គ្រាអាសន្ន​រដ្ឋ​បាន​និយាយថា មនុស្ស​១១​នាក់​ត្រូវបាន​សម្លាប់​និង​១១​នាក់​ទៀត​រងរបួស ក្នុង​ការវាយប្រហា​រកា​លពី​ថ្ងៃ​ព្រហស្បតិ៍​លើ​តំបន់​ជាច្រើន ។​

​ពួក​មន្ត្រី​មូលដ្ឋាន​កាលពី​ថ្ងៃ​សុក្រ​បាន​រាយការណ៍​អំពី​ការបាញ់​ផ្លោង​យ៉ាងខ្លាំង​នៅ​ភាគ​ឦសាន​និង​ខាងកើត​អ៊ុ​យក្រែន ។​

​អូ​ឡេះ ស៊ីណេ​ហ៊ូបូវ​(Oleh Synehubov) អភិបាល​តំបន់​ខា​គី​វ​ភាគ​ឦសាន​អ៊ុ​យក្រែន បាន​និយាយថា​«​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​កំពុង​កើត​មាន​តាម​ខ្សែ​ត្រៀម​។​យុទ្ធជន​របស់​យើង​កំពុង​ឈរជើង​តាម​ទី​​តាំង​របស់​គេ​យ៉ាងរឹងមាំ​និង​បង្ក​ការខូចខាត​ដល់​សត្រូវ​»៕

​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​នៅ​ខាងកើត ឦសាន​ព្រមទាំង​ខាងត្បូង​អ៊ុយ​ក្រែន​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ដប់​នាក់​និង​របួស​២០​នាក់​ទៀត​