ទិវា​ពលរដ្ឋ​ពិភពលោក​ឆ្នាំនេះ​ផ្តោតលើ​ការកសាង​ផែនការ​គ្រួសារ​

2301
ចែករម្លែក

(​ភ្នំពេញ​)៖ ទិវា​ពលរដ្ឋ​ពិភព លោក ប្រារឰ​នៅ​ថ្ងៃទី​១១ ខែកក្កដា តាំងពី​ឆ្នាំ​១៩៨៩ ដែល​ផ្តួចផ្តើម ឡើង ដោយ​ក្រុមប្រឹក្សាភិបាល នៃ​កម្មវិធី អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ ។ ប្រធានបទ ឆ្នាំ​២០១៨ ផ្តោត​សំខាន់​លើ ការកសាង​ផែនការ​គ្រួសារ ប៉ុន្តែ​គោល ដៅ​ជាទូទៅ នៅតែ​ជា​កុមារី និង​មនុស្ស វ័យ​ជំទង់ ។​
​ ​
​មូលហេតុ​
​មរណប្បមាណ ឬ​អត្រា​ម រណ​ភាព បាន​ថយចុះ​យ៉ាង​គួរឱ្យ​ភ្ញាក់ ផ្អើល​នៅតាម​បណ្តា​ប្រទេស អភិវឌ្ឍន៍​នា អំឡុង​សតវត្សរ៍​ទី​១៩ ហើយ​បាន​ពង្រីក ទៅ​គ្រប់ទិសទី នៃ​ពិភពលោក នៅ​សតវត្សរ៍ ទី​២០ គឺជា​ជោគជ័យ​ដ៏​ធំ​មួយ នៃ​មនុស្សជាតិ ។ ពី​ចន្លោះ​ឆ្នាំ​១៨០០-២០០៥ អាយុ​ខេ​យ្យរ​បស់ មនុស្ស​ជា មធ្យម​ពី​៣០-៦៧​ឆ្នាំ បានធ្វើ​ឱ្យមាន កំណើន​យ៉ាង​ឆាប់រហ័ស នៃ​ពលរដ្ឋ ពិភពលោក ដោយ​ឆ្នាំ​១៨១០ ពិភព លោក​មាន​ពលរដ្ឋ​ជាង​មួយ​ពាន់​លាន នាក់ ហើយ​បាន​កើនឡើង​ដល់​ជាង ប្រាំពីរ​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០១២ ។ លុះដល់​ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​មាន ប្រជាពលរដ្ឋ ៧.៦៣២​លាន​នាក់ ។​
​ ​
​មនុស្ស​កាន់តែច្រើន ភាព សម្បូរ​រុងរឿង​ក៏​កាន់តែច្រើន រីឯ​អ្នក ក​ខ្វះខាត​ស្បៀងអាហារ ទីជម្រក ថ្នាំ ស​ង្កូ​វ ៘ ក៏​ច្រើន ការអភិវឌ្ឍ​គ្រប់ វិស័យ​ក៏មាន​ល្បឿន​យ៉ាងគំហុក​ស្ទើរ គ្មាន​ហ្វ្រាំង គ្មាន​ជ​ន្ទ​ល់​សម្រាប់​ទប់ និង ទល់ ហើយ​ក៏បាន​នាំមក​ជាមួយ​នូវ បញ្ហា និង​វិបត្តិ​ស្មុគស្មាញ សាំញ៉ាំ​ច្រើន ឥត​គណនា​ដែរ រហូតដល់​អាចឈាន ដល់​ការបំផ្លិចបំផ្លាញ​ពិភពលោក​វិញ ទៀតផង ដែល​ប្រការនេះ ត្រូវតែមាន ការគិតគូរ​យកចិត្ត​ទុកដាក់​ឱ្យ​យ៉ាង ដិតដល់​ពី​សំណាក់​គ្រប់ផ្នែក គឺ​រាប់​ចាប់ ពី​រដ្ឋាភិបាល ភ្នាក់ងារ អង្គការ​ស្ថាប័ន សង្គម សហគមន៍ ក្រុម និង​បុគ្គល​ទាំង ថ្នាក់មូលដ្ឋាន ថ្នាក់ក្រោម​ជាតិ ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ថ្នាក់​ពិភពលោក ។​
​ ​
​ដោយហេតុនេះ នៅ​ឆ្នាំ​១៩៨៩ ក្រុមប្រឹក្សាភិបាល នៃ​កម្មវិធី​អភិវឌ្ឍន៍ របស់​អង្គការសហប្រជាជាតិ បាន​លើក យោបល់​ថា ថ្ងៃទី​១១ ខែកក្កដា គប្បី​ត្រូវ បានប្រារឰ​ដោយ​សហគមន៍​អន្តរជាតិ ជា “​ទិវា​ពលរដ្ឋ​ពិភពលោក​” ដែល ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​បញ្ហា បន្ទាន់ៗ និង​សំខាន់ៗ របស់​ពលរដ្ឋ​ក្នុង លោក ក្នុង​គោលបំណង​ឱ្យមាន​ការ ឆ្លើយតប​ល្អប្រសើរ​ជាង​មុន​ចំពោះ តម្រូវការ​ក្នុង​មូលដ្ឋាន ។​
​ ​
​ដោយហេតុនេះ ទិវា​ពលរដ្ឋ ពិភពលោក ក៏ត្រូវ​បានប្រារឰ​ដោយ ប្រទេស​នានា​ជា​បន្តបន្ទាប់ ច្រើនឡើងៗ ហើយ​ប្រធានបទ​ត្រូវបាន​ផ្លាស់​រៀង រាល់​ឆ្នាំ ។ ប្រធានបទ​សម្រាប់​ឆ្នាំ​២០១៦ នេះ​គឺ “​ការវិនិយោគ​ទៅលើ​កុមារីជំទង់​​” ។ ចំណែក​ឆ្នាំ​២០១៧ នេះ ប្រារឰ ឡើង​ក្រោម​ប្រធានបទ “​ការកសាង ផែនការ​គ្រួសារ​​ផ្តល់​សិទ្ធិអំណាច​ដល់ ប្រជាពលរដ្ឋ និង​ប្រជាជាតិ ដែល​កំពុង អភិវឌ្ឍន៍​” ។ ចំណែក​ឆ្នាំ​២០១៨​នេះ ទិវា​ពលរដ្ឋ​ពិភពលោក​ប្រព្រឹត្តទៅ ក្រោម​ប្រធានបទ “​ការកសាង​ផែនការ គ្រួសារ គឺជា​សិទ្ធិមនុស្ស​” ។​
​ ​
​អង្គការសហប្រជាជាតិ​មើល ឃើញថា កុមារី​ជំទង់​ទូទាំង​ពិភពលោក ប្រឈម​នឹង​ការ​ប្រជែង យ៉ាង​ធំធេង ដែល​ក្នុងនោះ​មាន​ជាអាទិ៍ កុមារី​ជំទង់ ខ្លះ ត្រូវបាន​សហគមន៍ ឬ​ឪពុកម្តាយ របស់​ពួកគេ​ចាត់ទុកថា ជា​អ្នក​ដល់​វ័យ ធ្វើជា​ភរិយា ឬ​ជា​ម្តាយ​ខណៈដែល​ពួក នាង​ទើបតែ​ជា កុមារី ជំទង់​នៅឡើយ ខណៈ​កុមារី​ជាច្រើន​ទៀត​ត្រូវបាន​បង្ខំ​ឱ្យ បោះបង់​ការសិក្សា​ដែលជា​ការ កម្ទេច នូវ​អនាគត​ក្នុង​សុបិន​របស់​ពួកនាង ។
​ ​
​សូម្បីតែ​ក្នុងចំណោម​កុមារី កំពុង​នៅ​សិក្សា​ក្តី ក៏​សិទ្ធិ​របស់​ពួកនាង ក្នុងការ​ទទួលបាន​ព័ត៌មាន ស្តីពី​សុខភាព មូលដ្ឋាន សិទ្ធិមនុស្ស និង​សិទ្ធិ​បន្ត​ពូជ ជាដើម​នៅមានកម្រិត​តិចតួច​នៅឡើយ ញ៉ាំងឱ្យ​ពួកគេ​ងាយ​ប្រឈម​នឹង​បញ្ហា​ជំងឺ របួស និង​ការកេងប្រវ័ញ្ច​នានា ។ បញ្ហា​ប្រឈម​ទាំងនេះ ភាគច្រើន​កើត មាននៅ​ក្នុងចំណោម​កុមារី​ដែលជា ជនជាតិភាគតិច ឬ​កុមារី​ដែល​កំពុង រស់នៅក្នុង​ស្ថានភាព​ក្រីក្រ ឬ​នៅ​តំបន់ ជនបទ ។​
​ ​
​ផ្ទុយទៅវិញ ចំពោះ​កុមារី​ជំទង់ ទាំងឡាយណា​ដែល​ត្រូវបាន​ផ្តល់​សិទ្ធិ អំណាច​នោះ ពួកគេ​ក្លាយជា​ភ្នាក់ងារ ដ៏​សំខាន់​ក្នុងការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន ដល់​សហគមន៍​របស់​ពួកគេ​យ៉ាង​ឆាប់រហ័ស ។
​ ​
​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ចង់​បញ្ចប់​អាពាហ៍ពិពាហ៍​ទៅ លើ​កុមារី និង​ផ្តល់​សិទ្ធិអំណាច ដើម្បី បង្កើត​ជម្រើស​ដល់​កុមារី​អំពី​បញ្ហា សុខភាព និង​ជីវិត​របស់​ពួកគេ​ឱ្យ​ពួកគេ​ជា​អ្នក​ជ្រើស រើស ។ ឆ្នាំ​២០១៥ កម្មវិធី ស្បៀងអាហារ​អង្គការសហប្រជាជាតិ​បាន​ជួយផ្តល់​សេវា​សុខភាព ដល់​កុមារី និង​ស្ត្រី​អាយុ​ពី​ចន្លោះ​១០-១៩​ឆ្នាំ ឱ្យ​រួច ផុតពី​ការរំលោភបំពាន​ផ្លូវភេទ និង​សុខភាព បន្ត​ពូជ​ចំនួន​១១,២​លាន​នាក់ ។
​ ​
​នាយក​ប្រតិបត្តិ​របស់​កម្មវិធី ស្បៀងអាហារ លោក​បណ្ឌិត Babatunde Osotimehin បាន​ថ្លែងថា “​ពួក​មេដឹកនាំ និង​សហគមន៍​ទាំងឡាយ ត្រូវតែ​ផ្តោត​ការយកចិត្តទុកដាក់ និង ក្រោក​ឡើង ដើម្បី​សិទ្ធិ​របស់​កុមារី​ជំទង់ ជាពិសេស​កុមារី​ជំទង់​ដែល​កំពុង រស់នៅ​ក្នង​ជីវភាព​ក្រីក្រ កុមារី​នៅក្រៅ សាលា កុមារី​ដែល​ត្រូវគេ​កេងប្រវ័ញ្ច​ឬ ក៏​កុមារី​ដែល​ត្រូវ​ប្រឈម​នឹង​ការ អនុវត្ត តាម​ប្រពៃណី​ដូច​ជាការ​រៀបការ​ក្នុង​វ័យ កុមារ​ជាដើម​ដើម្បីឱ្យ​ពួកគេ​មាន​សិទ្ធិ​មានឱកាស​ក្នុងការ ជ្រើសរើស​និង​សម្រេច វិថី​ជីវិត​របស់​ពួកគេ​ដោយ​ខ្លួនគេ​” ៕ ដោយ​: មេសា​

​ការកសាង​ផែនការ​គ្រួសារ គឺជា​កិច្ចការ​ដ៏​សំខាន់បំផុត​មួយ
នៅតែមានកុមារីច្រើនណាស់ដែលកំពុងប្រឈមនឹងបញ្ហាជីវិត

ទីតាំងផ្សាយពាណិជ្ជកម្ម