ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកមិនត្រូវជឿសម្តីក្រុមនុស្សពេកឡើយ ហើយត្រូវសង្កេត ពិនិត្យពិច័យនិងប្រយ័តុ្នប្រយែងក្រុមមនុស្សមួយចំនួនទើបគ្មានបញ្ហាចោទឡើង។

-កិច្ចការងារ៖ដោយឡែកបើលោកអ្នកមានការប្រកបការងារមិនថាជាការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសខ្លះៗផងដែរព្រោះតែក្រុមមនុស្សចាំចាប់កំហុសនិងព្យាបាទយាយី។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃ។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការបាត់បង់អ្វីមួយដោយមិនបានតាំងចិត្ត ។ ក្រៅពីនេះឱ្យប្រយ័ត្នការមានទំនាស់ទែងជាមួយអ្នកដទៃដោយប្រការណាមួយផងដែរ។

-កិច្ចការងារ៖លោកអ្នកប្រកបការងារអ្វីមួយច្រើនតែងមិនសម្រេចលទ្ធផលនិងបើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។

ការធ្វើជំនួញ៖អ្នកប្រកប របរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះឱកាសល្អៗមកដល់ហើយ ដូច្នេះលោកអ្នកត្រូវរវៀសរវៃញាប់ដៃញាប់ជើង បន្តិច ពីព្រោះថាពេលវេលាជាមាស់ប្រាក់ ។

-កិច្ចការងារ៖ទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែញាប់ដៃញាប់ជើង ហើយត្រូវចងចាំថាធ្វើច្រើនផលក៏ទទួលច្រើនទៅតាមនោះដែរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពរលូនល្អទៅមុខ និង ការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់គាប់ប្រសើរជាងមុន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយច្រើន ដូចនេះត្រូវកាត់បន្ថយការបង្កជម្លោះវិវាទចេញពីខ្លួនខ្លះទើបប្រសើរ៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីតែងអាចទទួលបានផលសម្រេចតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងផង ។សម្រាប់ពេលវេលាល្អរបស់លោកអ្នកសម្រេចចិត្តរឿងអ្វីមួយគឺម៉ោង ៥,០០-៦,៥៩វិទិនាទីយប់។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះការប្រកបការងារផ្តល់ផលល្អបំផុតសម្រាប់កិច្ចការសំខាន់ៗឬការងារចាំបាច់ណាមួយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលបន្តិចវិញ ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះឱ្យលោកអ្នកប្រយ័ត្នបញ្ហាឧប្បត្តិហេតុ មានរឿងរាវខ្វល់ខ្វាយចិត្ត និងពិបាកចិត្តច្រើនជាងសព្វមួយដង ។

-កិច្ចការងារ៖ការប្រកបការងារអ្វីលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចដែរព្រោះក្រុមមនុស្សអាក្រក់តាមយាយីនោះក៏មានច្រើន។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណប្រយ័ត្នត្រូវមករែកពន់ភាពទុក្ខសោកនាពេលក្រោយ ហើយនាំជីវិតមិនភ្លឺស្វាងតាមអ្វីដែលជីវិតខ្លួនត្រូវមាន៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកមិនត្រូវមានចិត្តមួម៉ៅក្តៅក្រហាយឱ្យសោះប្រយ័ត្នរឿងរាវខ្លះខ្លួនឯងត្រូវសោះបែរជាក្លាយជជនរងគ្រោះទៅវិញ ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសដំណើរជីវិតលោកអ្នកជួបបញ្ហាស្មុគស្មាញបន្តិច ហើយរាល់ការប្រកបការងារទាល់តែប្រឹងប្រែងខ្លាំងទើបទទួលជោគជ័យទៅរួច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទាំងជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំធ្វើអ្វីជ្រួលជ្រើមខុសបែបបទព្រោះនោះសុទ្ធសឹងនាំមកនូវសេចក្តីទុក្ខសោកមកវិញទេ៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកធ្វើអ្វីមានការសប្បាយចិត្តសប្បាយកាយច្រើនបន្តិច ហើយចង់ពឹងពាក់នរណាក៏មានការឆ្លើយតបគ្រាន់កក់ក្តៅមួយចំនួនដែរ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តទិញផ្ទះសម្បែង លេងហ៊ុន ការចរចាអ្វីមួយពីព្រោះថាផលល្អៗតែងហុចនៅពេលក្រោយវិញជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកហើយ ព្រោះអាចជួបគូព្រេងពិតដូចគាប់បំណងតែយ៉ាងណាស្រ្តីចូរប្រយ័ត្នប្រុសព្រានបន្តិចព្រោះលោកអ្នកក៏តែងងាយជួបណាស់ផង៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នការបាត់បង់ប្រាក់កាសដោយមិនដឹងខ្លួន ឬ ការទទួលដំណឹងមិនគួរឱ្យសប្បាយចិត្តអ្វីមួយកើតឡើង។

-កិច្ចការងារ៖ចំពោះបញ្ហាសំខាន់ឬបញ្ហាប្រញាប់បន្ទាន់ត្រូវតែមានការប្រយ័ត្នប្រយែងទើបមិនមានផលអាក្រក់ចោទឡើង។លោកអ្នកត្រូវចេះពិភាក្សាជាមួយអ្នកដទៃ ហើយធ្វើអ្វីប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការទាក់ទាញរកអតិថិជនបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមគ្រួសារគ្រាន់ធូរទៅរួច។

បញ្ហាស្នេហា៖    រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នការដើរពាសវាលកាលនាំកើតរឿងរ៉ាវអាក្រក់ណាមួយហើយជួបផលលំបាកនៅគ្រាខាងមុខមានតែទឹកភ្នែកជូតក្បាលជង្គង់៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះដំណើរចេញក្រៅផ្ទះលោកអ្នកប្រយ័ត្នក្រុមមនុស្សចាក់រុកឆ្កឹះឆ្គៀលពីបញ្ហាអ្វីមួយ បង្កើតជម្លោះវិវាទជាមួយសត្រូវចាស់ថ្មី ហើយគេបែរជាលួចសើចចំអកដាក់មកវិញ។

-កិច្ចការងារ៖ការប្រកបការងារ ទោះធ្វើអ្វីមួយក៏ដោយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិច ហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីផ្លែផ្កាឆ្លើយតបមកវិញមិនដូចជាទីគាប់ចិត្តនោះឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។

បញ្ហាស្នេហា៖   រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមិនត្រូវមានអារម្មណ៍មួម៉ៅក្តៅក្រហាយនាំតែធ្វើការសម្រេចចិត្តអ្វីមួយងាយភ្លាំងភ្លាត់ និង ជួបបញ្ហាប៉ុណ្ណោះ

-កិច្ចការងារ៖ទាំងស្រ្តីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើកិច្ចការងារស្រាលៗឬជាកិច្ចការងារមិនសំខាន់ទើបគ្មានបញ្ហាចោទឡើង។

-ការធ្វើជំនួញ៖ បើជាអ្នកប្រកបរបររកស៊ីជួញដូរ មិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដកដើមមកវិញមិនឃើញ ហើយថែមទាំងជំពាក់គេវ័ណ្ឌកថែមទៀត។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។

-កិច្ចការងារ៖នៅថ្ងៃនេះឱកាសកើតបញ្ហាអាក្រក់ៗមានខ្ពស់ជាងសព្វមួយដង ហេតុនេះទោះប្រកបកិច្ចការងារអ្វីគប្បីមានការប្រយ័ត្នប្រយែង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបការរកប្រាក់ចំណូលគ្រាន់ប្រមូលបានដូចសេចក្តីប្រាថ្នាទៅរួច។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌ និងចាំចាប់កំហុសគ្នាមិនតិចសោះឡើយ៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅឬការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាទុក្ខលំបាកណាមួយមកឱ្យ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ដូចនេះបើចង់ធ្វើអ្វីមិនត្រូវធំដុំពេកឬមិនសូវសំខាន់ពេកឡើយពីព្រោះថាផលមិនល្អនោះក៏មានច្រើនចំពោះមុខ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនរៀងៗខ្លួន៕