ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: កីឡាករ កីឡាការិនីកង់ភ្នំកម្ពុជា ចំនួនបីរូប កំពុងតែស្ថិតនៅប្រទេសថៃហើយ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Royal-Cup or King-Cup នៅតំបន់Thong Pha District នាខេត្ត Kanchanaburi។

សម្រាប់ថ្ងៃទី២៨ មករានេះ កីឡាករ កីឡាការិនីកម្ពុជាទាំង បីរូប ចូលរួមប្រកួតចំនួន ៣ វិញ្ញាសា លើប្រភេទកង់ភ្នំបុរស នារី Men Elite និង Men U23/Women Elite និង Women U23។

សម្រាប់ថ្ងៃអាទិត្យទី២៩ មករា ស្អែកនេះកីឡាករ កីឡាការិនីកម្ពុជា នឹងចូលរួមប្រកួតលើវិញ្ញាសា Men Elite/Women Elite។

ព្រឹត្តិការណ៍នេះ មានប្រទេសជាង ១០ ចូលរួមដែលភាគច្រើន ជាកីឡាករ កីឡាការិនី ដែលបោះជម្រំហ្វឹកហាត់ នៅប្រទេសថៃ។ សម្រាប់កម្ពុជា មានកីឡាករ កីឡាការិនី ចំនួនបីរូបគ្រូបង្វឹកមួយរូប និងមន្ត្រីដឹកនាំមួយរូបចូលរួម។

កម្ពុជា នឹងចូលរួមប្រកួតចំនួន ៣ជុំ ដែលជុំទី១ ពីថ្ងៃទី២៥ ដល់ ៣០ មករា ធ្វើនៅខេត្ត Kanchanaburi។ ជុំទី២ ពីថ្ងៃទី២៦ មករាដល់ ៣ មីនា ធ្វើនៅខេត្ត Phichet និងជុំទី៣ ពីថ្ងៃទី២៣ ដល់ ២៩ ឧសភា ធ្វើនៅខេត្ត Chanthaburi៕/V-PC