ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ក្រុមបិសាចក្រហម Man Uនឹងលេង FA Cup ជុំទី៤ប៉ះក្រុមធ្លាក់ជើង Reading មកពី Championship នៅថ្ងៃសៅរ៍នេះ ដោយសង្ឃឹមឈ្នះងាយៗ។ ទន្ទឹមនេះ ក្រុម Bayern Munich ដែលឈរលើកំពូលតារាង Bundesliga អាល្លឺម៉ង់ អាចនឹងមិនឈ្នះលើក្រុម Frankfurt នោះទេខណៈក្រុមខ្លាំងអាល្លឺម៉ង់មួយនេះឆ្លងកាត់ពីរប្រកួតចុងក្រោយស្មើរហូត។ ដោយឡែក ក្រុមអ្នកមានបុណ្យ Barcelona ឯណោះវិញនឹងធ្វើដំណើរទៅផ្ទះ Girona ដែលកំពុងលេងល្អដូចផ្កាក្នុងទឹកដី ខណៈអ្នកមានបុណ្យនឹងលេងដោយគ្មាន Lewandowski ដែលជាអ្នកជួយក្រុមឱ្យលេងល្អ។
ការព្យាករណ៍ ៖
– Man U vs Reading (FA Cup ជុំទី៤)
* ក្រុម Manchester United បានឈ្នះការប្រកួតក្នុងផ្ទះ ១០ លើកចុងក្រោយរបស់ពួកគេ។
* Manchester United បានឈ្នះការប្រកួតខាប់ក្នុងស្រុកចំនួន៣លើកក្នុងចំណោមការប្រកួតខាប់ក្នុងស្រុកចំនួន៤លើកចុងក្រោយជាមួយ Clean Sheet។
* Reading បានចាញ់ ៤-០ បីដងក្នុងរដូវកាលនេះ។
បន្ទាប់ពីបានកត់ត្រាជ័យជម្នះ ៣-០ លើក្រុម Forest ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup កាលពីពាក់កណ្តាលសប្តាហ៍ ក្រុម Manchester United របស់លោក Erik ten Hag បានបង្វែរការចាប់អារម្មណ៍ភ្លាមៗរបស់ពួកគេចំពោះរឿងតូចតាចនៃការប្រកួត FA Cup ជុំទី ៤ ទល់នឹងក្រុមអន់ក្នុង Championship គឺ Reading ។
អ្នកចាត់ការទូទៅសញ្ជាតិហូឡង់ដ៏រឹងមាំរបស់ United រូបនេះបាននិយាយរួចហើយថា គាត់នឹងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់គាត់ដើម្បីនាំយកពានរង្វាន់មកកាន់ទឹកដី Old Trafford និងបញ្ចប់ការរង់ចាំរយៈពេលប្រាំមួយឆ្នាំរបស់ពួកគេសម្រាប់ពាន ប៉ុន្តែកុំរំពឹងខ្ពស់ពេកថាបិសាចក្រហមនឹងដាក់ឈុតធំមកបង្ក្រាបក្រុមខ្សោយមួយនេះ។
Man U ជួប Reading ក្នុង FA Cup ជាញឹកញាប់ ដោយពួកគេបានយកឈ្នះច្រើនៗគ្រាប់ (ឈ្នះ២-០ក្នុងឆ្នាំ២០១៩ និង ៤-០ក្នុងឆ្នាំ២០១៧) និងមិនដែលលេងជើងទីពីរនោះទេ។ ដូច្នេះយើងរំពឹងថា ការប្រកួតរវាងក្រុមទាំងពីរនឹងមានគ្រាប់បាល់ច្រើនដូចសព្វមួយដង។
បន្ទាប់ពីបានឈរនៅលើកំពូលតារាង Championship កាលពីដើមរដូវកាលនេះ ក្រុមរបស់លោក Paul Ince បានធ្លាក់ចុះបន្តិចម្តងៗរហូតមកក្រោមពាក់កណ្តាលតារាង ជាហេតុបញ្ចប់រាល់ក្តីសង្ឃឹមឡើងមក Premier League របស់ពួកគេ។
ក្រុមភ្ញៀវក៏គ្មានគ្រាប់បាល់ក្រៅដីដែរក្នុងរយៈពេលជាង៣ម៉ោងនៃការលេង ហើយឈានមកការប្រកួតនេះក្រោយចាញ់ក្នុងលទ្ធផល ៤-០ ក្រោមថ្វីដៃក្រុម Stoke ដែលនេះជាបរាជ័យក្នុងចំនួនគ្រាប់បាល់ដូចគ្នានេះជាលើកទី៣របស់ពួកគេក្នុងរដូវកាលនេះ។
យើងនៅតែរំពឹងក្រុមបម្រុងរបស់ Manchester United ធ្វើបានល្អ និងឈ្នះក្នុងលទ្ធផលទស្សនទាយ ៤-០។
– Bayern Munich vs Eintracht Frankfurt (Bundesliga)
* Eintracht Frankfurt ចាញ់តែម្តងគត់ក្នុងនាមជាក្រុមភ្ញៀវនៅផ្ទះ Bayern ក្នុង ៥ ប្រកួតចុងក្រោយ (ឈ្នះ៣ ស្មើ១ ចាញ់១)។
* ក្រុមភ្ញៀវមិនទាន់ចាញ់នៅឡើយទេនៅពេលស៊ុតនាំមុខមុនក្នុងលីកក្នុងរដូវកាលនេះ (ឈ្នះ៨ ស្មើ២)។
* Frankfurt បានឈ្នះនៅទឹកដី Bayern ២-១ កាលពីរដូវកាលមុន ហើយចាញ់ក្រៅដីតែម្តងគត់នៅរដូវកាលនេះ។
ការស្មើពីរប្រកួតចាប់តាំងពី Bundesliga ចាប់ផ្តើមដំណើរការឡើងវិញបានជួយក្រុមនានាដេញតាមពីក្រោយក្រុម Bayern Munich នៅជុំនេះ ដោយក្រុមជើងឯក១០សម័យជាប់ៗគ្នានេះមានត្រឹមតែ ៣ ពិន្ទុនាំមុខក្រុមលេខ ២ មុនពេលការប្រកួតចាប់ផ្តើមនៅចុងសប្តាហ៍នេះ ហើយប្រសិនបើចាញ់ថ្ងៃនេះ ក្រុមលេខ២ Union Berlin នឹងតាមស្មើពិន្ទុ ប្រសិនបើពួកគេឈ្នះ។
ការទិញអ្នកចាំទីសញ្ជាតិស្វីស Yann Sommer ដើម្បីជំនួសកន្លែងទី១ របស់ Manuel Neuer ដែលរងរបួសគឺជាចំណាត់ការដ៏ឆ្លាតវៃមួយ ប៉ុន្តែសំណួរនៃវិជ្ជាជីវៈបានកើតឡើងពីក្រុម Bayern បន្ទាប់ពីខ្សែប្រយុទ្ធ Serge Gnabry បានអបអរលទ្ធផលស្មើជាមួយ Leipzig ដោយជិះយន្តហោះទៅលេងសប្តាហ៍ម៉ូតនៅប៉ារីស។
ទោះបីជាមានរឿងរ៉ាវតិចតួចកើតឡើងនៅពីក្រោយឆាកនិងនៅលើទីលានក៏ដោយ ក៏ Bayern Munich នៅតែចូលមកក្នុងការប្រកួតនេះក្នុងនាមជាក្រុមរំពឹងឈ្នះជាង ហើយមិនទាន់ភ្លក្សរសជាតិចាញ់នៅឡើយទេចាប់តាំងពីខែកញ្ញាមក ដោយបានឆ្លងកាត់ការប្រកួតដ៏អស្ចារ្យចំនួន ១៥ លើកដោយមិនស្គាល់ពាក្យចាញ់ចាប់តាំងពីពេលនោះមក។
Eintracht Frankfurt គឺជាក្រុមមួយក្នុងចំណោមក្រុម Bundesliga តែពីរប៉ុណ្ណោះដែលបានឈ្នះនៅកីឡដ្ឋាន Allianz Arena កាលពីរដូវកាលមុន ហើយក្នុងនាមជាភ្ញៀវល្អបំផុតនៅទឹកដីរបស់ Bayern (ឈ្នះ៣ ស្មើ១ ចាញ់១) កូនក្រុមរបស់លោក Oliver Glasner ប្រហែលជាចង់បានឱកាសឈ្នះនៅទីនេះម្តងទៀត។
ក្រុមភ្ញៀវបានចាញ់ការប្រកួតលីកក្រៅដីតែមួយប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ហើយបើទោះបីជាលេងប៉ះក្រុមល្អបំផុតនៅអាល្លឺម៉ង់ក៏ដោយ ក៏ហាងឆេងទឹកលុយរបស់ពួកគេនៅតែល្អ ហើយគួរតែចាត់ទុកជាតម្លៃល្អ ដោយហេតុថាក្រុមពាក់កណ្តាលតារាង Cologne មកទីនេះក៏ទទួលបាន១ពិន្ទុក្នុងអំឡុងការប្រកួតពាក់កណ្តាលសប្តាហ៍ផងដែរ។
យោងតាមតម្លៃហាងឆេង លទ្ធភាពស្មើគ្នា ២-២ គឺមានខ្ពស់សម្រាប់ក្រុមទាំងពីរនៅថ្ងៃនេះ។
– Girona vs Barcelona (LaLiga)
* ក្រុមទាំងពីរមានគ្រាប់បាល់ស៊ុតទៅស៊ុតមកក្នុង ១៤ ប្រកួតនៃការប្រកួត La Liga ១៥ លើកចុងក្រោយ។
* ការប្រកួតក្រៅដីចំនួន៤លើកនៃ៧លើកចុងក្រោយរបស់ Barcelona បានឃើញការស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក។
* Girona មិនស្គាល់ចាញ់សោះក្នុងការប្រកួតលីកក្នុងផ្ទះ៥លើកចុងក្រោយ។
Girona ឈរនៅពាក់កណ្តាលតារាងក្នុង La Liga យ៉ាងសុវត្ថិភាព ហើយសមត្ថភាពរបស់ពួកគេក្នុងការរកបានគ្រាប់បាល់គឺជាលក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងរដូវកាលនេះរបស់ពួកគេ ដោយហេតុថាក្រុម Girona និង Barcelona មានគ្រាប់បាល់ស៊ុតទៅស៊ុតមកក្នុង ១៤ ប្រកួតនៃការប្រកួត La Liga ១៥ លើកចុងក្រោយដូចគ្នា។
ការប្រកួតនីមួយៗបានមើលឃើញក្រុមទាំងពីររកបានពិន្ទុទៅវិញទៅមករាប់បញ្ចូលទាំងការស៊ុតចូល៧ប្រកួតជាប់ៗគ្នានៅកីឡដ្ឋាន Estadi Montilivi ជាកន្លែងដែលក្រុមរបស់លោក Michel មិនដែលចាញ់សោះក្នុង៥លើកចុងក្រោយ។
ការប្រកួតទាំង៣នោះបានបញ្ចប់ដោយស្មើគ្នា ប៉ុន្តែគួរឱ្យបារម្ភដែរ Girona មិនទាន់អាចរក្សា Clean Sheet បានទេ ចាប់តាំងពីការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញវិញកាលពីរដូវក្តៅ។
Barcelona បានប្រឹងប្រែងយកឈ្នះក្នុងលទ្ធផល ១-០ ទាំងលំបាកលើក្រុម Getafe កាលពីចុងសប្តាហ៍មុន ដោយមើលទៅលេងមិនទាន់ល្អឥតខ្ចោះដូចកាលដែល Robert Lewandowski មិនទាន់ផ្អាកពីការប្រកួតនោះទេ។
ក្រុមរបស់លោក Xavi បានឆ្លងកាត់ការប្រកួតក្រៅដីចំនួន ៦ ប្រកួតដោយមិនស្គាល់ចាញ់ ដោយក្នុងនោះ ៣ ប្រកួតឃើញរបូតគ្រាប់បាល់។
ជាការពិតណាស់ ពួកគេបានរក្សា Clean Sheet ត្រឹមតែ ៤ ដងប៉ុណ្ណោះក្នុងការប្រកួត ៩ ដងចុងក្រោយ ដូច្នេះ Girona ច្បាស់ជាចង់បានឱកាសស៊ុតបញ្ចូលទីរបស់ពួកគេ។
រំពឹងថាក្រុមទាំងពីរនឹងស៊ុតបញ្ចូលទីគ្នាក្នុងការប្រកួតនេះ ជាមួយនឹងលទ្ធផលទស្សនទាយ ១-១៕
Man U រំពឹងឈ្នះ Reading ងាយៗនៅថ្ងៃសៅរ៍នេះ