Views: 104
ការចូលរួមរបស់សហគមន៍ ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន បានត្រឹមត្រូវ ធ្វើឱ្យសហគមន៍នោះ មានសុខភាពល្អ និងអាយុវែង
ដោយៈ ទេព មង្គល / តាកែវៈ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ អភិវឌ្ឍ និងគ្រប់គ្រង ក្របខ័ណ្ឌអនុវត្ត ការជំរុញបង្កើនការងារ ថែទាំសុខភាពបឋម (ក.ជ.ស.ប) បានមានប្រសាសន៍ថាៈ ” ការចូលរួមរបស់សហគមន៍ ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន បានត្រឹមត្រូវ ធ្វើឱ្យសហគមន៍ នោះ មានសុខភាពល្អ និងអាយុវែង រួមចំណែកឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ និង សេដ្ឋកិច្ចជាតិ ” ។