ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ធ្លាប់មានហើយអគារសង់បញ្ច្រាស់ ឥឡូវនេះឈុតសម្លៀកបំពាក់បញ្ច្រាស់ទើបតែលេចឡើងផងដែរ។
វាហាក់បីដូចជាផ្ទះម៉ូត Viktor & Rolf ដោយនាំយកភាពដើមមកកាន់ការដើរម៉ូត ក្នុងអំឡុងកម្មវិធីសប្តាហ៍ម៉ូតទីក្រុងប៉ារីសរបស់ពួកគេកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
ម៉ាកយីហោហូឡង់មួយនេះបានបោះជំហានថ្មីរបស់ពួកគេមួយជំហានទៅឆ្ងាយហួសពេកខណៈតារាបង្ហាញម៉ូតម្នាក់ពិបាកមើលផ្លូវដើរដោយសារសំពត់រ៉ូបពណ៌ខៀវបញ្ច្រាស់ជើងបាំងមុខរបស់នាងជិតឈឹង។
ម៉ូតសម្លៀកបំពាក់របស់ក្រុមហ៊ុននេះមានភាពល្បីល្បាញខាងការរចនាម៉ូតបែប Avant-Garde របស់ពួកគេជាមួយនឹងរូបរាងថ្មីៗលេចចេញមករហូតរួមទាំងឈុតវាលស្មាបិទបាំងត្រចៀករបស់តារាបង្ហាញម៉ូត ដែលបំផុសគំនិតចេញពីតួអង្គ Uncle Fester ក្នុងរឿង Addams Family៕
ឈុតបញ្ច្រាស់ជើងកំពុងមានការចាប់អារម្មណ៍នៅសប្តាហ៍ម៉ូតទីក្រុងប៉ារីស
ម៉ូតរ៉ុបចម្លែកៗនៅក្នុងកម្មវិធីសប្តាហ៍ម៉ូតទីក្រុងប៉ារីស