ភ្នំពេញ:ពិតដូចការរំពឹងទុកជាមុនមែនការប្រកួតកង់ភ្នំជុំទី១ដណ្ដើមពានង្វាន់ព្រះមហាក្សត្រថៃ(King Cup)កម្ពុជាដណ្ដើមបានពានរង្វាន់ចំនួន៦។

គ្រូបង្វឹកលោកអ៊ុច សុខវិបុលបានប្រាប់ឲ្យដឹងថាពានរង្វាន់ទាំង៦នេះគឺ:
សម្រាប់វិញ្ញាសាXCO Men Eliteកីឡាករឃឹម ម៉េងឡុងបានចំណាត់ថ្នាក់លេខ៣កីឡាករឆាន ឆៃហ្វុងបានចំណាត់ថ្នាក់លេខ៤។
វិញ្ញាសាXCO Menអាយុក្រោម២៣ឆ្នាំ
កីឡាករឃឹម ម៉េងឡុងបានចំណាត់ថ្នាក់លេខ៣ កីឡាករឆាន ឆៃហ្វុងបានចំណាត់ថ្នាក់លេខ៤។
វិញ្ញាសាXCO Women Elite
កីឡាការិនីខេន ម៉ាឡៃបានទទួលចំណាត់ថ្នាក់លេខ៥។
វិញ្ញាសាXCO Women អាយុក្រោម២៣ឆ្នាំ
កីឡាការិនីខេន ម៉ាឡៃបានចំណាត់ថ្នាក់លេខ៣។ហេតុនេះកីឡាករកម្ពុជា២រូបនិងកីឡាការិនីមួយរូបដណ្ដើមបានពានចំនួន៦ក្នុងពូលកម្រិតខ្ពស់។
ការប្រកួតកង់ភ្នំKing Cupជុំទី១នៅស្រុកThong Pha Phum ខេត្តKanchanaburiនេះកម្ពុជាបញ្ជូនមន្រីដឹកនាំមួយរូប គ្រូបង្វឹកមួយរូបកីឡាករ២រូបនិងកីឡាការិនីមួយរូបទៅចូលរួម៕srn