ដោយ: ភ្នំខៀវ / បាត់ដំបង: លោក ផែង សិទ្ធីអភិបាលក្រុងបាត់ដំបង ត្រូវបានតែងតាំងជាអភិបាលរងខេត្តបាត់ដំបង។
មន្ត្រីរដ្ឋបាលក្រុងបាត់ដំបងនៅល្ងាចថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣នេះបានឲ្យដឹងថាយោងតាមអនុក្រឹត្យចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចតែងតាំងលោក ផែង សិទ្ធី ជាអភិបាលរង នៃគណ:អភិបាលខេត្តបាត់ដំបង តាមភាពចាំបាច់របស់ក្រសួងមហាផ្ទៃ៕