ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ដោយប្រកាសថាបានត្រៀមខ្លួនសំរាប់់បេក្ខភាពនាយករដ្ឋមន្ត្រី កូនស្រីរបស់លោកថាក់ស៊ីននាងភែតងតាន ស៊ីណាវ៉ាត(Paetongtarn Shinawatra)និយាយថា លោកស្រីមានជំនឿថា គណបក្សភឿថៃនឹងទទួលបានសម្លេងគាំទ្រភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលដែលគ្រោងធ្វើនៅខែឧសភាឆ្នាំនេះ។
កូនស្រីអាយុ៣៦ឆ្នាំរូបនេះ ត្រូវបានរំពឹងជាទូទៅថានឹងជាបេក្ខជននាយករដ្ឋមន្ត្រីសំរាប់គណបក្សប្រឆាំងភឿថៃ ជាមួយនឹងសេដ្ឋីជំនួញ ស្រេតថា ថាវីស៊ីន(Srettha Thavisin)។លោកស្រីកំពុងដឹកនាំកម្មវិធីមួយរបស់គណបក្សនិងបាននិយាយថាលោកស្រីត្រៀមខ្លួនមួយរយភាគរយដើម្បីក្លាយជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនបីនាក់ក្នុងបក្ស។
ភែតងតានបាននិយាយក្នុងកិច្ចសម្ភាសន៍មួយក្នុងពេលធ្វើយុទ្ធនាការនៅក្នុងខេត្តណង ខាយ(Nong Khai)ភាគឦសានកាលពីថ្ងៃសៅរ៍ថា «ឥឡូវ ប្រទេសត្រូវធ្វើការកែសម្រួល វាត្រូវការគោលនយោបាយល្អប្រសើរឡើងនិងប្រជាជនត្រូវការជីវភាពល្អប្រសើរឡើង។
«ពួកគេបានរងទុក្ខវេទនាអស់ប្រាំបីឆ្នាំ និងខ្ញុំគិតថាពួកគេរងទុក្ខគ្រប់គ្រាន់ហើយ។គណបក្សរបស់យើងត្រៀមខ្លួនរួចរាល់និងអាចជួយប្រជាជន»។
សូមបញ្ជាក់ថា ឧត្តមភាពរបស់ត្រកូលថាក់ស៊ីនក្នុងនយោបាយថៃបានជួយអោយនាងភែតងតានលេចមុខមាត់ជាអ្នកនយោបាយមានប្រជាប្រិយភាពបំផុតនិងជាជំរើសនាយករដ្ឋមន្ត្រីថៃនាំមុខគេនេះបើតាមការស្ទង់មតិជាហូរហែមក។
ភែតងតាន បាននិយាយថាការមិនសប្បាយចិត្តជាទូទៅក្នុងចំណោមសាធារណជនចេញមកពីការចំណាយលើការរស់នៅនិងបំណុលក្នុងគ្រួសារនឹងជួយរុញអោយគណបក្សភឿថៃរបស់លោកស្រីវិលមកកាន់អំណាចវិញ ក្រោយការគ្រប់គ្រងអំណាចដោយរដ្ឋាភិបាលដែលគាំទ្រដោយយោធាអស់ប្រាំបីឆ្នាំ។
ភឿថៃដែលបានឈ្នះឆ្នោតច្រើនជាងគេក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៩ តែមិនអាចបង្កើតរដ្ឋាភិបាលបាន ឥឡូវកំពុងទាក់ទាញអ្នកបោះឆ្នោតជាមួយនឹងការសន្យាដំឡើងថ្លៃឈ្នួលអប្បរមា៧០ភាគរយនិងដំឡើងថ្លៃកសិផល ព្រមទាំងបន្ទាបថ្លៃប្រេង។គណបក្សក៏សន្យាជំរុញសេដ្ឋកិច្ចអោយមានកំណើន៥ភាគរយព្រមទាំងពង្រីកការធានារ៉ាប់រងសុខភាព។
នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ដែលបានឡើងកាន់អំណាចក្រោយដឹកនាំធ្វើរដ្ឋប្រហារយោធាមួយក្នុងឆ្នាំ២០១៤ បាននិងកំពុងខិតខំដោះស្រាយអតិផរណានិងបំណុលគ្រួសារ។ពួកកសិករក៏មិនសប្បាយចិត្តចំពោះកសិផលចុះថ្លៃដូចជាប្រេងឆាផលិពីដូងប្រេងនិងជ័រកៅស៊ូ៕
ភែតងតាន(កណ្តាល)និយាយថាលោកស្រីមានជំនឿ១០០ភាគរយថាគណបក្សភឿថៃនឹងឈ្នះបានកៅអីគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលមួយ ដោយមិនចាំបាច់ត្រូវការក្រុមចំរុះណាមួយ