ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ស្រាំង
គុណសព្ទ
ស្លេកស្លាំងមិនសូវមានឈាមជ័រ, ដែលឡើងសម្បុរស្រអាប់ឬជាំដាំ ព្រោះអត់ងងុយច្រើន ឬព្រោះនឿយខ្លាំង
សាច់ស្រាំង, នឿយស្រាំងខ្លួន ។
នាមសព្ទ
សុខុមសត្តមួយប្រភេទ មានស្លាបសន្ដានតាឱ តែរូបតូចជាងតាឱ មានទ្រនិចទិចចាប់ពើតក្ដៅ
ស្រាំងទិច ។
ហតក្កិលេស
(ហៈត័ក-កិល៉ែស)
គុណសព្ទ
(បា; សំ. ហតក្លេឝ) ដែលកម្ចាត់កិលេសបានស្រេចហើយ; អ្នកដែលកម្ចាត់កិលេសស្អាតជ្រះស្រឡះពីសន្ដានហើយ ( ព្រះអរហន្ត ) ។
នាមសព្ទ
(បា; សំ. ហតក្លេឝ) ដែលកម្ចាត់កិលេសបានស្រេចហើយ; អ្នកដែលកម្ចាត់កិលេសស្អាតជ្រះស្រឡះពីសន្ដានហើយ ( ព្រះអរហន្ត ) ។
ហ៊ីង
នាមសព្ទ
សត្វមួយប្រភេទ សន្ដានកង្កែប តែសណ្ឋានមាឌត្រមុល បំប៉ោងខ្លួនបាន,បង្កប់ខ្លួននៅក្នុងដីសើមឬក្នុងគំនរស្លឹកឈើសើម កាលណាមានភ្លៀងចេញមកខាងក្រៅតែងស្រែកយំឮសូរខ្លាំងហួសមាឌ; មាន៣ប្រភេទគឺ ហ៊ីងកណ្ដោល ឬ ហ៊ីងក្រូត មាឌធំជាងហ៊ីងឯទៀត យំឮក្រេតក្រូតៗ; ហ៊ិងជ័រ មាឌតូចជាងហ៊ីងកណ្ដោល មានជ័រស្អិតនៅលើស្បែក យំឮសូរតូចស្រួចក្ងួ; ហ៊ីងចំបក់ មាឌតូចជាងហ៊ីងជ័រ យំឮសូរខ្សោយជាងហ៊ីងជ័រ។ ព.កា. ថា
ហ៊ីងខែដើមឆ្នាំ ភ្លៀងធ្លាក់សស្រាំ ចេញយំអឺងអាប់ យំពុំដឹងខ្លួន ថាគេនឹងចាប់ យកទៅសម្លាប់ ងាប់ព្រោះតែមាត់។ ជនពាលច្នោះដែរ ពោលពាក្យបៀតបែរ ឥតការទៀងទាត់ និយាយព្រតៗ ដោយក្ដីភ្លាំងភ្លាត់ ស្លាប់ដោយសារមាត់ រឥលឥតគ្រឿងទប់ ។
អគ្គិ
(អ័ក-គិ)
នាមសព្ទ
( បា.; សំ. អគ្និ ) ភ្លើង ( ខ្មែរប្រើក្លាយជា អគ្គី ) ។ អគ្គិកីឡា ឬ អគ្គិក្កីឡា, អគ្និក្រីឌា ល្បែងភ្លើង, ល្បែងភ្ញីភ្លើង ( មានកាំជ្រួច, កាំជ្រួចរន្ទា, ភ្ញីទៀនជាដើម ) ។ អគ្គិជ្ជាលា ឬ អគ្និជ្វាលា ពន្លឺភ្លើង, អណ្ដាតភ្លើង ។ អគ្គិភ័យ ភ័យអំពីភ្លើងដែលឆេះផ្ទះជាដើម ។ អគ្គិសនី ( —សៈនី ) ឬ អគ្យសនី ( អ័ក-គ្យៈសៈនី; បា. ស., បា. អគ្គិ “ភ្លើង” + អសនិ “រន្ទះ” > អគ្យសនិ ឬ អគ្គិសនី “ភ្លើងរន្ទះ; ភ្លើងមេឃ” ) ភ្លើងអេឡិកទ្រិគ ( ពាក្យសន្មតប្រើតាមសម័យនិយម ) ។ អគ្គិសន្ដាប កម្ដៅភ្លើង, កម្សួលភ្លើង ។ អគ្គិសិខា អណ្ដាតភ្លើង; គោម, ចង្កៀង ។ ល ។ ( មើលក្នុងពាក្យ អគ្និ ផង ) ។
អតិ
(អៈតិ)
និបាតសព្ទ
( សំ. បា. ) កន្លង; ក្រៃ, ពេក, ក្រៃពេក, ពន់ពេក, ក្រៃលែង; លើស, លើសលែង, ហួស, ហួសពេក; ផុត, បំផុត, ណាស់ ។ និបាតសព្ទ ( ឬបា. ហៅ ឧបសគ្គ, សំ. ហៅ ឧបសគ៌ ) ជាបុព្វបទសម្រាប់ប្រើចំពោះតែរៀងភ្ជាប់ពីខាងដើមនាមសព្ទឬកិរិយាសព្ទ, ដូចជា អតិកថា សម្ដីហួសហេតុ; អតិពាក្យ ។ អតិកល្យាណ ( —កល់-យ៉ាន ) មានលម្អក្រៃពេក ( បើស្ត្រីជា អតិកល្យាណី ) ។ អតិក្រិស ស្គមណាស់; ក្ដៀបពេក ។ អតិក្រឹត ធ្វើល្មើស ។ អតិក្រោធ ក្រោធខ្លាំង ។ អតិគម្ភីរ ជ្រៅក្រៃពេក ។ អតិគម្ភីរភាព (—គ័ម-ភី-រៈ—) ភាវៈជ្រៅក្រៃពេក ។ អតិគារវវាចា សម្ដីគោរពជាអតិបរមា ។ អតិចណ្ឌាល កាចក្រៃពេក ។ អតិចរិយា ឬ —ចារ ការប្រព្រឹត្តកន្លង; ការផិតក្បត់ចិត្តស្វាមីឬក្បត់ចិត្តភរិយា ។ អតិចារិនី ស្រីផិតប្ដី ។ អតិជាតបុត្ត ឬ —បុត្រ ( —ជាតៈ— ) កូនប្រសើរកន្លង ។ អតិតរុណ ( —តៈរុន ) ក្មេងពេក; ខ្ចីណាស់ ( ឥត្ថី. អតិតរុណី ) ។ អតិទាន អំណោយយ៉ាងធំ ។ អតិទារុណ អាក្រក់ក្រៃ; កាចឆ្នើម ( បើស្ត្រីជា អតិទារុណី ) ។ អតិទុក្ករ ដែលកម្រធ្វើកើត, ដែលធ្វើបានដោយកម្រក្រៃពេក ។ អតិទុក្ខ ទុក្ខខ្លាំង, សេចក្ដីព្រួយខ្លាំង ។ អតិទុគ្គត ឬ —គ៌ត ( —គត់ ) ទុគ៌តក្រៃពេក, ក្រីក្រពន់ពេក ។ អតិទេព ទេពតាស័ក្តិធំ ។ អតិបរមា ( —ប៉ៈរ៉ៈម៉ា) ន. ឬ គុ. ( បា. < អតិ + បរម គុ. ) កម្រិតយ៉ាងច្រើន, យ៉ាងខ្ពស់, យ៉ាងឆ្ងាយបំផុត; យ៉ាងច្រើនបំផុត, យ៉ាងក្រៃលែង, ដ៏លើសលុបបំផុត : អតិបរមានៃសីតុណ្ហភាពនៅប្រទេសកម្ពុជា គឺ ៤១ អង្សា; គប្បីខិតខំធ្វើការនេះ ឲ្យបានលទ្ធផលជាអតិបរមា ( បារ. Maximum ) ។ ព. ផ្ទ. អប្បបរមា ។ អតិបរិមាណ ( —បៈរ៉ិម៉ាន ) បរិមាណយ៉ាងក្រៃលែង, ចំនួនយ៉ាងច្រើនឬយ៉ាងខ្ពស់បំផុត ( ម. ព. បរិមាណ ផង ) ។ អតិពាក្យ ឬ —វាក្យ ពាក្យពោលកន្លង គឺពាក្យជេរ, ពាក្យមើលងាយ, ពាក្យហួសហេតុ, អតិកថា ។ អតិពាល ក្មេងណាស់; ល្ងង់ពេក ( បើស្ត្រីជា អតិពាលា ) ។ អតិព្រឹទ្ធ ចាស់ណាស់ ( បើស្ត្រីជា អតិព្រឹទ្ធា ) ។ អតិភោក្ដា ( ជើង ដ ) បរិភោគហួសប្រមាណ, ស៊ីច្រើនហួស ។ អតិមធូរ ( —មៈធូ; សំ. បា. —មធុរ ) ផ្អែមណាស់; ឆ្ងាញ់ណាស់; ពីរោះណាស់ ។ អតិមហ័គ្ឃ ( —មៈហ័ក ) ដែលមានតម្លៃច្រើនក្រៃពេក ។ អតិមហន្ត ( —មៈហន់ ) ធំកន្លង, ធំណាស់ ( ឥត្ថី. អតិមហន្តី ) ។ អតិមានះ មានះក្រៃពេក, ប្រកាន់ហួសពេក ។ អតិមុខរ ឬ —មុខរៈ ( —មុ-ខ ឬ —មុខៈរ៉ៈ ) មុខរឹងឬមាត់រឹងក្រៃពេក ( បើស្ត្រីជា អតិមុខរា អ. ថ. —មុ-ខៈរ៉ា ) ។ អតិមូល ថ្លៃហួសពេក ។ អតិវិសាល ទូលាយណាស់ ។ អតិវិសេស ប្លែកពេក, ប្លែកក្រៃលែងជាងប្រក្រតី ។ អតិវិសេសគុណនាម គុណនាមដែលមានដំណើរប្លែកក្រៃលែងជាងប្រក្រតី, ដូចជា ខ្ពស់សន្លឹម, ជ្រៅស្រឡូង ជាដើម; សន្លឹម, ស្រឡូង ជា អតិវិសេសគុណនាម ។ អតិសន្ដាប ក្ដៅខ្លាំង ។ អតិស័យ ច្រើនក្រៃ, ច្រើនណាស់ ។ អតិសាយ័ណ្ហ ល្ងាចពេក, ល្ងាចណាស់ ។ អតិសុខុម សុខុមក្រៃពេក ។ អតិសុខុមទស្សន៍ ( —មៈទស់ ) ប្រដាប់សម្រាប់ឆ្លុះមើលនូវអតិសុខុមប្រាណ ។ អតិសុខុមប្រាណ សត្វមានជីវិតយ៉ាងតូចល្អិតជាទីបំផុត ដែលគេអាចមើលឃើញបានតែដោយសារអតិសុខុមទស្សន៍ ។ អតិសុខុមសាស្ត្រ វិទ្យាសាស្ត្រផ្នែកខាងការសិក្សាពីអតិសុខុមប្រាណ ។ អតិសុខុមាល ( —ម៉ាល ) ដែលធ្លាប់តែស្រណុកក្រៃពេក ( ម. ព. សុខុមាល ផង ) ។ អតិសោភ័ណ ល្អកន្លង ( ឥត្ថី. អតិសោភនា ឬ —សោភា ) ។ ល ។