ដោយៈ health.com.kh
មនុស្សស្រីទាំងអស់សុទ្ធតែរំពឹងថាមានបុរសដែលស្រលាញ់ខ្លួន ហើយព្រមលះបង់និងធ្វើអ្វីគ្រប់យ៉ាងដើម្បីខ្លួន។ តើមនុស្សស្រីបែបណាដែលអាចទទួលបានការស្រលាញ់ពីបុរសដែលចេះថ្នាក់ថ្នមខ្លួននោះ?

នារីដែលអាថ៌កំបាំង មិនអាចទាយទុកជាមុន។ មានន័យថាធ្វើជានារីម្នាក់មិនត្រូវត្រង់ពេកទេ ហើយនិយាយគ្រប់យ៉ាងចេញមកទេ ព្រោះបុរសងាយទាយដឹង។ ដូចនេះគេនឹងងាយអស់អារម្មណ៍ចំពោះអ្នក។
មនុស្សស្រីដែលមិនចេះរញ៉េរញ៉ៅ សំដៅដល់ពេលដែលគេដឹងថាបុរសម្នាក់នោះមិនស្រលាញ់គេទេ។ គេមិនខ្ជះខ្ជាយពេលវេលាតទៅទៀតទេ ហើយគេក៏មិនណាត់ជួបជាមួយបុរសម្នាក់នោះដែរ។ គេសុខចិត្តនៅស្ងប់ម្នាក់ឯងប្រសើរជាង។
មានចិត្តឯករាជ្យ ទោះបីបុរសនោះមានលុយយ៉ាងណាក៏ដោយ បើដឹងថាមិនស្រលាញ់គេ គេនឹងដើរចេញភ្លាម ព្រោះគេមានការងារធ្វើ មិនពឹងលើទ្រព្យសម្បត្តិបុរសចាយទេ។