ដោយៈ health.com.kh
យើងខ្ញុំនឹងបង្ហាញអ្នកពីគន្លងដែលអ្នកមិនគួរដើរចូល ទើបមិនឈឺចាប់ព្រោះរឿងស្នេហា។ តើមានអ្វីខ្លះទៅ?

អ្នកមិនគួរទុកគេជាពិភពទាំងមូលរបស់អ្នកឡើយ ព្រោះបើអ្នកទុកគេសំខាន់ ដោយអត់គេមិនបាន នោះមានថ្ងៃណាមួយ បើគេដើរចេញពីអ្នក អ្នកនឹងឈឺចាប់ខ្លាំងជាមិនខានឡើយ។
អ្នកមិនគួរទុកគេជាព្រះអង្គម្ចាស់របស់អ្នកឡើយ ព្រោះនៅពេលដែលអ្នកគិតបែបនេះ អ្នកនឹងធ្វើគ្រប់យ៉ាងដើម្បីគេ។ ប៉ុន្តែអ្នកគួរតែដឹងថា ក្នុងស្នេហា ការលះបង់ច្រើនពេក នឹងមិនអាចប្តូរមកអ្វីឡើយ មានតែបន្ទាបតម្លៃខ្លួនតែប៉ុណ្ណោះ។
អ្នកមិនគួរគិតថាស្នេហាគឺជាពិភពស្រស់បំព្រង ដោយគ្មានភាពឈឺចាប់ មានតែភាពផ្អែមល្ហែមទេ ព្រោះការគិតបែបនេះ អាចធ្វើឲ្យអ្នកឈឺកាន់តែខ្លាំងពេលដែលបាត់បង់ក្នុងថ្ងៃណាមួយ។
អ្នកមិនគួរប្រកាន់គំនិតមួយថា នៅពេលដែលគេស្រឡាញ់អ្នក គេត្រូវតែស្តាប់សម្តីអ្នកឡើយ ព្រោះគ្មាននរណាអាចស្តាប់តាមអ្នកគ្រប់ពេលឡើយ។ ដូចនេះ អ្នកមិនគួរធ្លាក់ក្នុងគន្លង៤នេះឡើយ ទើបមិនធ្វើឲ្យអ្នកធ្លាក់ចូលនរកនៃស្នេហា៕