ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មនុស្សយ៉ាងហោចណាស់៥១នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ពីរដាច់ពីគ្នានៅប៉ាគីស្ថានខាងលិចកាលពីថ្ងៃអាទិត្យ នៅពេលរថយន្តក្រុងមួយបើកធ្លាក់ចុះពីលើស្ពានរួចឆេះ និងទូកដឹកសិស្សមួយថ្នាក់បានលិច។
មនុស្ស៤១នាក់ត្រូវបានបញ្ជាក់ថាស្លាប់បន្ទាប់ពីរថយន្តក្រុងមួយដឹកពួកគេបានធ្លាក់ចូលបាតស្ពានមួយនៅក្នុងខេត្តបាឡូជីស្ថាន(Balochistan)ភាគនិរតីប្រទេសនៅពេលសិស្ស១០នាក់បានស្លាប់ដោយការលិចទូកនៅខេត្តខាយប៊ឺ ប៉ាក់ទុនក្វា(Khyber Pakhtunkhwa)ភាគពាយព្យ។មនុស្សបីនាក់ទៀតនៅបាត់ខ្លួនក្នុងទឹកនៅឡើយ។
ប្រធានក្រុមជួយសង្គ្រោះបានិយាយថា រថយន្តក្រុងផ្ទុកប្រេងជាច្រើនធុង ហើយពេលធ្លាក់ចុះវាបានផ្ទុះឆេះភ្លាម។ប្រេងបណ្តាលអោយឆេះដល់ថ្នាក់ពិបាកគ្រប់គ្រងបាន»។
រថយន្តក្រុងនេះដឹកអ្នកដំណើរសរុប៤៨នាក់ពេលធ្លាក់ចុះពីស្ពាន។ដោយសារវាធ្វើដំណើរទាំងយប់ អ្នកបើកបរទំនងជាដេកលក់ ឬក៏បើកលឿនដែលបណ្តាលអោយជួបគ្រោះថ្នាក់។
សូមបញ្ជាក់ថា រថយន្តក្រុងដាក់មនុស្សណែនៗនិងអ្នកដំណើរមិនសូវពាក់ខ្សែក្រវាត់ជារូបភាពធម្មតានៅប៉ាគីស្ថានរីឯគ្រោះថ្នាក់សម្លាប់មនុស្សច្រើនៗក៏កើតមានញឹកញយដែរ។កាលពីខែវិច្ឆិកា ឆ្នាំមុនមនុស្ស២០នាក់ ត្រូវបានសម្លាប់នៅពេលរថយន្តក្រុងមួយធ្លាក់ចូលប្រឡាយទឹកមួយនៅប៉ាគីស្ថានខាងត្បូង៕
រថយន្តក្រុងឆេះខ្ទេចក្រោយធ្លាក់ចុះពីស្ពានកាលពីថ្ងៃអាទិត្យ