ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: ថ្ងៃនេះគឺថ្ងៃទី៣០ មករា ២០២៣ ហេតុនេះ ពីពេលនេះ ដល់ស៊ីហ្គេម នៅសល់ពេលតែ ៩៥ ថ្ងៃទៀតប៉ុណ្ណោៈ។ អ្វីដែលនៅសេសសល់ ក្នុងរយ:ពេលនេះ គឺការរត់ភ្លើងគប់ ទៅគ្រប់បណ្ដាប្រទេសអាស៊ាន ដែលកម្មវិធីរត់ ភ្លើងគប់នេះ នឹងបញ្ចប់ក្នុងពិធីប្រកាសបើក ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង។

ក្រៅពីពិធីរត់ភ្លើងគប់នេះ គឺការបញ្ចប់ការកែលម្អ និងជួសជុលទីលាន និងការពិនិត្យ ឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលសម្រាប់បម្រើឲ្យការប្រកួត។ ជាមួយគ្នានេៈ ការពិនិត្យមើលឡើងវិញ នូវបណ្ដាសហព័ន្ធកីឡាជាតិ ទាំងជាង ៣០ ដែលមានឈ្មោះ ចូលរួម ក្នុងព្រឹត្តិការណ៍ស៊ីហ្កេម ក៏ជាបញ្ហាសំខាន់ដែរ។

ទោះជាយ៉ាងណា ក៏គណ:កម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣ បានបង្ហាញនូវ ការជឿជាក់ថា ពីពេលនេះ ដល់ស៊ីហ្គេម អ្វីៗនឹងរួចរាល់ ដោយគ្មានបញ្ហា៕/V-PC