ភ្នំពេញ: អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ចំនួន២រូប នៃអតីតគណបក្សសង្គ្រោះជាតិ បានសម្រេចចិត្តចូលរួមនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិ។ នេះបើតាមការបញ្ជាក់របស់លោកយ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ។
លោក ទួត ឃឿត អតីតអ្នកតំណាងរាស្ត្រខេត្តព្រៃវែង អាណត្តិទី៥(២០១៣) ពីអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសគាំទ្រ និងចូលរួមកិច្ចការនយោបាយ កិច្ចការសង្គម នៅក្រុមការងារខេត្តព្រៃវែង ដែលដឹកនាំដោយលោក យ៉ែម បុញ្ញឫទ្ធិ អតីតអ្នកតំណាងរាស្ត្រខេត្តព្រៃវែង អាណត្តិទី៥(២០១៣) ពីអតីតគណបក្សសង្គ្រោះជាតិ ជាមួយនឹងគណបក្សខ្មែររួបរួមជាតិ។
លោក ឡាត់ លិតេយ្យ អតីតអ្នកតំណាងរាស្ត្រខេត្តព្រៃវែង អាណត្តិទី៥(២០១៣) ពីអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសគាំទ្រ និងចូលរួមកិច្ចការនយោបាយ កិច្ចការសង្គម នៅក្រុមការងារខេត្តព្រៃវែង ដែលដឹកនាំដោយលោក យ៉ែម បុញ្ញឫទ្ធិ អតីតអ្នកតំណាងរាស្ត្រខេត្តព្រៃវែង អាណត្តិទី៥(២០១៣) ពីអតីតគណបក្សសង្គ្រោះជាតិ ជាមួយនឹងគណបក្សខ្មែររួបរួមជាតិ។
គណបក្សខ្មែររួបរួមជាតិ ដឹដឹកនាំដោយលោកបណ្ឌិត ញឹក ប៊ុនឆៃ បានសូមស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតចំពោះ លោក ទួត ឃឿត និងលោក ឡាត់ លិតេយ្យ អតីតអ្នកតំណាងរាស្ត្រខេត្តព្រៃវែង អាណត្តិទី៥(២០១៣) ពីអតីតគណបក្សសង្គ្រោះជាតិ មកចូលរួមបន្តកិច្ចការនយោបាយ កិច្ចការសង្គម ជាមួយនឹងគណបក្សខ្មែររួបរួមជាតិ។ សរន / N