ដោយៈ សុក្ខារិន / កំពង់ឆ្នាំងៈ នៅថ្ងៃទី២៨ និង ២៩ មករា ២០២៣ នេះ ទីបញ្ជាការ កងទ័ពជើងទឹកវាយលើគោក ឈជើងនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ បានចាក់វ៉ាក់ សាំង ប្រភេទស៊ីណូវ៉ាក់ ដូសជំរុញទី៦ ជូនដល់នាយនាវី នាយនាវីរង ពលនាវី ព្រមទាំង គ្រួសារកងទ័ព និងគ្រួសារអតីតយុទ្ធជន និងជនពិការ ដឹកនាំដោយ លោកវរនាវីឯក ជាង សន មេបញ្ជាការកងទ័ពជើងទឹកវាយលើគោក ។
ក្រុមប្រតិបត្តិការ ក៏ដូចជា ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់កងទ័ពជើង ទឹក បានអនុវត្តផែនការចាក់វ៉ាក់សាំង និងក្រុមគ្រួសារកងទ័ព អតីតយុទ្ធជន តាមបណ្ដាកង ឯកភាព ចំណុះឱ្យទីបញ្ជាការកងទ័ពជើងទឹក ចាប់ពីថ្ងៃទី ២៨ ខែមករា ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
លោកវរនាវីឯក ជាង សន បានឱ្យដឹងថាៈ កំលាំងរបស់លោក ត្រូវជំរុញដល់ក្រុមប្រតិ្តបត្តិ ការ និងក្រុមការងារ ចាក់វ៉ាក់សាំងរបស់កងទ័ពជើងទឹក ត្រូវបានដំណើរការឱ្យមាន សណ្ដាប់ធ្នាប់ល្អ បន្តរក្សាឲ្យ បាននូវវិធានការនានា របស់ក្រសួងសុខាភិបាល បើទោះបី ព្រះរាជាណាចក្រកម្ពុជាយើង អ្នកជំងឺកូវីដ-១៩ មានការថយចុះ និងគ្មានអ្នកស្លាប់ ក្នុងរយៈពេលកន្លងមកនេះ ប៉ុន្តែនៅបណ្ដាប្រទេសក្នុងតំបន់ និងបណ្ដាប្រទេសនៅលើ ពិភពលោក នៅតែកើតមានខ្លាំងនៅឡើយ ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ជានិច្ច។
លោក បានឱ្យដឹងទៀតថាៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដូសទី ៦ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា ប្រជាពលរដ្ឋ ហើយកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំង របស់កងទ័ពជើងទឹកវាយលើ គោក ធ្វើយ៉ាងណាសម្រេចឱ្យបាននូវផែនការ របស់លោកអគ្គមេបញ្ជាការរង កងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងអគ្គលេខាធិការ នៃគណៈកម្មាធិការលំហរ សមុទ្រ លោក ឧត្តមនាវី ទៀ វិញ ដែលបានណែនាំគណៈកម្មការ និងក្រុមការងារចាក់ វ៉ាក់សាំង របស់កងទ័ពជើងទឹក ឱ្យចុះចាក់វ៉ាក់ សាំង ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូស ជំរុញទី៦ ជូនដល់កងទ័ព និងគ្រួសារកងទ័ព និងគ្រួសាអតីតកងទ័ព និងប្រជាពលរដ្ឋ ដើម្បីជួយការពារកុំឱ្យមេរោគ កូវីដ-១៩ ចាស់ថ្មី ដែលនៅតែបន្តទៀត កើតមានខ្លាំង នៅក្នុងសង្គមយើង ឱ្យបានទាន់ ពេលវេលា។
មេបញ្ជាការកងទ័ពជើងទឹកវាយលើគោក បានអំពាវនាវដល់ក្រុមគ្រួសារកងទ័ព និងបងប្អូន ប្រជាពលរដ្ឋ ត្រូវទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញទី៥ និងទី៦ នៅគ្រប់ទី កន្លែង ចាក់វ៉ាក់សាំង ដោយក្រុមគ្រូពេទ្យកងទ័ពជើងទឹក ឬទីតាំងនៃមណ្ឌលសុខភាពរបស់ រដ្ឋ ដែលនៅជិតបំផុត ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាល ជាថ្មីម្តងទៀត ចូលក្នុងសហគមន៍ ៕/V/R