កាយ​និង​កើប​សំរាម​ដឹក​ចេញពី​ប្រឡាយ​បឹងត្របែក​១៥៤​ឡាន ស្មើនឹង​៥០​ភាគរយ​នៃ​សំរាម​ក្នុង​ប្រឡាយ​

1556
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ សំរាម​នៅក្នុង​ប្រឡាយ​បឹងត្របែក ដែល​ប្រជាពលរដ្ឋ​យកទៅ​បោះចោល​រហូត​មើលមិនឃើញ​ទឹក​ក្នុង​ប្រឡាយ​នោះ មកដល់ពេលនេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​កាយ​និង​កើប​ដឹក​ចេញ​បាន​ចំនួន ១៥៤​ឡាន​ស្មើនឹង​ប្រមាណ ៥០​ភាគរយ​នៃ​សំរាម​ក្នុង​ប្រឡាយ​ហើយ​គឺ​ក្រោយពី​មានការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។​
​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖ សំរាម​នៅក្នុង​ប្រឡាយ​បឹងត្របែក ដែល​ប្រជាពលរដ្ឋ​យកទៅ​បោះចោល ក្នុង​ប្រឡាយ​នោះ គិត​ត្រឹម​ថ្ងៃទី​១១​ខែកក្កដា​នេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​កាយ​ប្រមូល​សំរាម​នៅ​ប្រឡាយ​បឹងត្របែក បាន​ចំនួន ១៥៤​ឡាន ស្មើនឹង​ប្រមាណ ៥០​ភាគរយ​នៃ​សំរាម​ក្នុង​ប្រឡាយ​ហើយ ដើម្បី​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ​។​
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្លាប់មាន​ប្រសាសន៍​ដឹង ហើយ​ថា ប្រឡាយ​បឹងត្របែក​ពិសេស​នៅក្រោយ​ស្ថានីយ៍​បឹងត្របែក​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​យក​សំរាម​ទៅ​បោះចោល​រហូត​មើលមិនឃើញ​ទឹក​ក្នុង​ប្រឡាយ​ទៅហើយ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​ពី​លោ ក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​មន្ត្រី​ជំនាញ​ដាក់​គ្រឿងចក្រ​ចុះ​កាយ​ភ្លាមៗ​តែម្តង​៕