ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ នៅថ្ងៃទី៣១ខែមករាឆ្នាំ ២០២៣ លោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមក្នុងពិធ៏បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគបាលជ័យលាភីជំនានើទី១៦នៅសាលានគបាលភូមិភាគទី៦ចំនួន១៨០នាក់ ។

ក្រោយពីបានស្តាប់នូវរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ តុង អាន នាយកសាលានគបាលជាតិភូមិភាគទី៦រួចមក លោក ចាន់ អ៊ាន បានលើកឡើងថា នគរបាលជាតិកម្ពុជាបានបំពេញភារកិច្ចស្នូលរបស់ខ្លួនដោយស្មារតីទទួកខុសត្រូវខ្ពស់លើការបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិ ដែលជាការងារអទិភាពចាំបាច់និងត្រូវបន្តធ្វើជាប្រចាំក្នុងគោលបំណងធ្វើឲ្យកងកម្លាំងនគរបាលជាតិមានសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាពស្របតាមតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំងផែនការអភិវឌ្ឍន៍ធនធានមនុស្សប្រកួតរបស់ក្រសួងមហាផ្ទៃនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបានបន្ថែមទៀតថាក្មួយៗជាសិស្សនគបាលជ័យលាភីទាំងអស់នឹងក្លាយខ្លួនជាមន្ត្រីនគបាលបន្តវេននិងជាធន់ធានមនុស្សថ្មីមានគុណភាពនិងសមត្ថភាពសមស្របដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃបានជ្រើសរើសយកមកបម្រើជាតិនិងប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

លោក ចាន់ អ៊ាន បានថ្លែងការកោតសរសើរចំពោះ.កិច្ចខិតខំប្រឹងប្រែងរបស់សាលាជាតិភូមិភាគទី៦ក្នុងការបំពេញភារកិច្ចប្រកបដោយជោគជ័យតាផែនការកំណត់ ស្របតាមកម្មវិធីកំណែទម្រង់របស់បណ្ឌិតសភានគរបាលកម្ពុជាដើម្បីកសាងវប្បធម៍គុណភាពខ្ពស់ ។

លោក ចាន់ អ៊ាន បានធ្វើការផ្តាំផ្ញើរដល់សាលានគបាលភូមិភាគ៦អោយបន្តអនុវត្តន៍ទៅតាមស្តង់ដាដែលជាគុណភាពបានកំណត់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតព្រមទាំងបានផ្តល់អនុសសន៍ដល់ក្មួយៗសិស្សនគបាលជ័យលាភីទាំងអស់អោយយកចំណេះដឹងនិងជំនាញទៅប្រើប្រាស់អោយមានប្រយោជន៍ដល់សម៉ីអង្គភាពការងានិងសង្គមជាតិ ។ N