មី​យ៉ាន់​ម៉ា​ធ្វើ​ជំនួប​ចរចា​សន្តិ​ភាពជា​មួយក្រុម​ឧទ្ទាម​ជនជាតិភាគតិច​

1000
ចែករម្លែក

​មេដឹកនាំ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង សាន ស៊ូ​ជី និង លោក មីន អ៊ុង​លាំង មេបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា នៅ​ពីថ្ងៃ​ពុធ​ទី​១១​ខែកក្កដា​នេះ បានចាប់ផ្តើម​ធ្វើ​ជំនួប​ចរចា​សន្តិ​ភាពជា​មួយក្រុម​អ្នកតំណាង​នៃ​ក្រុម​ជនជាតិភាគតិច​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​សន្តិភាព​ដ៏​យូរអង្វែង​មួយ បន្ទាប់ពី​ទំនាក់ទំនង​ដ៏​តានតឹង​និង​ជម្លោះ​ប្រដាប់អាវុធ​អស់​រយៈពេល​៧​ទសវត្សរ៍​មកនេះ​។​

​ជំនួប​ចរចា​សន្តិភាព​លើក​ទី​៣​នេះ ត្រូវបាន​គ្រោង​ធ្វើ​រយៈពេល​៥​ថ្ងៃ បន្ទាប់ពី​ជំនួប​ច្រើនលើក​ត្រូវបានធ្វើ​កាលពី​ខែសីហា​ឆ្នាំ​២០១៦​និង​ខែឧសភា​ឆ្នាំ​២០១៧​មក​នោះ​។ ប៉ុន្តែ​ជំនួប​ទាំងនេះ មិនបាន​ទទួលលទ្ធផល​ល្អ​ទេ​ក្នុងការ​ដោះស្រាយ​ការខ្វែងគំនិត​គ្នា រវាង​រដ្ឋាភិបាល ក្រុម​ជន​សកម្មប្រយុទ្ធ និង​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច ដែល​ស្វែងរក​ស្វ័យភាព​កាន់តែ​ធំ​ជាង​មុន​។​

​ចាប់តាំងពី​ឆ្នាំ​២០១៥​មក រដ្ឋាភិបាល​បាន​ជំរុញ​បន្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​ក្រុម​ជនជាតិភាគតិច​ជាច្រើន​បាន​ចុះហត្ថលេខា​។ ប៉ុន្តែ ក្រុម​ឧទ្ទាម ដែលជា​ក្រុម​ធំ​និង​ដ៏​សំខាន់​មួយចំនួន​នោះ ជាពិសេស​នៅ​ភាគ​ខាងជើង​របស់​ប្រទេស​នេះ មិនបាន​អនុវត្តតាម​ការសន្យា​នៃ​កិច្ចព្រមព្រៀង​ទេ រហូត​ទាល់​តែមាន​លក្ខខណ្ឌ​នយោបាយ​ត្រូវបាន​ធ្វើឱ្យ​ច្បាស់លាស់​៕ ដោយ៖ សុខា

​លោកស្រី អ៊ុង សាន ស៊ូ​ជី និយាយ​ក្នុងអំឡុង​បើក​ជំនួប​ចរចា​សន្តិភាព​នៅ​ទីក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ពីថ្ងៃ​ពុធ​ទី​១១​ខែកក្កដា

ទីតាំងផ្សាយពាណិជ្ជកម្ម