ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដណ្តើមបានកៅអី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន AIA បន្ទាប់ពីក្រុមនេះ បានយកឈ្នះ គូប្រកួត កាប្រកួតរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

សម្រាប់ការប្រកួត ថ្ងៃទី៣០ មករា មាន ២ ប្រកួត រួមមាន ក្រុមបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ឈ្នះក្រុមបាល់ទាត់ Khmer United លទ្ធផល ៤ ទល់ ២ ចំណែកក្រុមបាល់ទាត់ ហនុមាន អគ្គលេខាធិការដ្ឋាន នៃក្រសួងការពារជាតិ បានយកឈ្នះ លើក្រុមបាល់ទាត់សម្ព័ន្ធយុវជនមុស្លីមកម្ពុជា លទ្ធផល ១ ទល់ ០ នៅវគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះក្រុមបាល់ទាត់ សហភាពសហព័ន្ធ យុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និងក្រុមបាល់ទាត់ ហនុមាន អគ្គលេខាធិការដ្ឋាន នៃក្រសួងការពារជាតិ ដឹកដៃគ្នា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕ V / N