​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រុមមន្ត្រី​កម្ពុជា កំពុងតែបន្ត​យកចិត្តទុកដាក់​នៅក្នុង​ការ​បោសសំអាត​មីន និង អាវុធ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ទាំង​នៅលើ​ដី​និង​ក្នុង​ទឹក ។​

​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​អះអាងថា​បន្ទាប់ពី​ប្រតិបត្តិការ​មួយរយៈ នៅពេលនេះ លោក​និង​ក្រុមការងារ​ក៏បាន​ចូលរួម​ប្រជុំពិភាក្សា​ជាមួយនឹង​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ។

​លោក​បាន​អះអាងថា កិច្ចប្រជុំ​ម្សិលមិញ​នេះ (​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣) លោក​បាន​ចូលរួម​ក្នុង​ប្រជុំពិភាក្សា​ដើម្បី​ជំរុញ​អនុវត្ត​ស្មារតី​សេចក្តីសំរេច​របស់​រា​ជ្ឋា​ភិ​បាល​ក្នុងការ​គាំទ្រ​កិច្ចប្រតិបត្តិការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​និង​ស្រង់​នាវា​លិច​នៅ​បាតទន្លេ​៕.mara