ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការដាក់ឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងសំណើសុំពិនិត្យ និងសម្រេចលើសេចក្តីសម្រេចមួយចំនួន រួមទាំងពិនិត្យលើសំណើសំខាន់ៗមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ។