ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ទារកភ្លោះមួយគូដែលជាប់គ្នានៅត្រង់ពោះ ត្រូវបានវះកាត់បំបែកចេញពីគ្នា បន្ទាប់ពីការវះកាត់រយៈពេល ១១ ម៉ោងក្នុងរដ្ឋតិចសាស់។
អាមីលីន រូស (AmieLynn Rose) អាយុ ១៦ សប្តាហ៍ និង ជេមីលីន រែ ហ្វីនឡេ (JamieLynn Rae Finley) ដែលកើតមកជាប់គ្នាត្រង់ពោះ ចែករំលែកស្បែក សាច់ដុំ និងថ្លើមជាមួយគ្នា។
ក្រុមគ្រូពេទ្យចំនួន ២៥ នាក់ រួមទាំងគ្រូពេទ្យវះកាត់ចំនួនប្រាំមួយនាក់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារឃុគ (Cook) បានធ្វើការវះកាត់ដ៏ផ្ចិតផ្ចង់ដើម្បីបំបែកអ្នកទាំងពីរកាលពីថ្ងៃចន្ទទី៣០មករា។
ទារកនេះឥឡូវកំពុងដេកនៅក្នុងអង្រឹងឈើដាច់ដោយឡែកពីគ្នាជាលើកដំបូង។
វាជាលើកទីមួយហើយដែលមេគ្រូពេទ្យវះកាត់ លោកវេជ្ជបណ្ឌិត យ៉ូសេ អ៊ីគ្លេស៊ីអាស (José Iglesias) និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនេះធ្វើការវះកាត់បំបែកកូនភ្លោះ។
ការវះកាត់នេះត្រូវចំណាយពេលជាច្រើនខែដើម្បីរៀបចំផែនការ ហើយលោកវេជ្ជបណ្ឌិតអ៊ីគ្លេស៊ីអាសនិងក្រុមរបស់គាត់បានបង្កើតកំណែសិប្បនិម្មិតនៃកូនភ្លោះដើម្បីគូសវាសផែនទីឱ្យច្បាស់អំពីរបៀបដែលពួកគេនឹងធ្វើការវះកាត់៕
កូនភ្លោះឈ្មោះ អាមីលីន រូស និង ជេមីលីន រែ ហ្វីនឡេ ទីបំផុតបានដេកនៅអង្រឹងឈើដាច់ដោយឡែកពីគ្នាក្រោយវះកាត់បំបែកដោយជោគជ័យកាលពីថ្ងៃចន្ទ
គ្រូពេទ្យឯកទេស២០នាក់ធ្វើការវះកាត់អស់១១ម៉ោងដើម្បីបំបែកកូនភ្លោះជាប់គ្នានៅអាម៉េរិក