ដោយៈ ភ្នំសន្ទុក/ កំពង់ធំ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងរដ្ឋបាលឃុំចំណាលើ បានអញ្ជើញជាអធិបតីក្នងពិធីបើកការដ្ឋានសាងសង់ផ្លូវគ្រួសក្រហមប្រវែង១១.៧៥០ ម៉ែត្រ ស្ថិតនៅក្នុងភូមិចំនួន០៨ក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងឱកាសនេះដែរ លោកអភិបាលស្រុកក៏បានជំរុញដល់រដ្ឋបាលឃុំចំណាលើ និងក្រុមហ៊ុនត្រូវបង្កើនការយកចិត្តទុកដាក់សហការគ្នា កសាងផ្លូវនេះឲ្យបានឆាប់រហ័ស ប្រកបដោយបច្ចេកទេស និងគុណភាពហើយធានានូវការប្រើប្រាស់បានយូរអង្វែង ។
គួរបញ្ជាក់ថា ផ្លូវក្រាលគ្រួសក្រហមដែលបើកការដ្ឋានសាងសង់នៅពេលនេះមានប្រវែងសរុប ១១.៧៥០ម៉ែត្រ ទទឹង៥ម៉ែត្រ និងមានកំរាស់០,១៥ម៉ែត្រ ជាថវិកាគម្រោងមូលនិធិឃុំ ដែលអស់ទឹកប្រាក់សរុប ៥៧៩.៦៦៦.៦០០រៀល៕/R