ដោយៈប.ជ័យ / បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបានអញ្ជើញក្នុងពិធីប្រជុំផ្សព្វផ្សាយបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២និងលើកទិសដៅផែនការ សកម្មភាពការងារ ឆ្នាំ២០២៣នៅសាលប្រជុំ ធំ អគារសេនាធិកា រ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី៣០ ខែមករាឆ្នាំ២០២៣ ។ពិធីនេះក៏មានការចូលរួមពីសំណាក់មេបញ្ជាការរង នាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទី រ លោកនាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុកទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ និងនាយទាហាន នៃកងរាជអាវុធហត្ថ។

បន្ទាប់ពីរបាយការណ៍បូកសរុបលទ្ធផលការងាររបស់កងរាជអាវុធហត្ថ សម្រេចបាននៅក្នុងឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងកោតសរសើចំពោះកងរាជអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ដើម្បីប្រសិទ្ធភាពការងាររបស់កងរាជអាវុធហត្ថឱ្យកាន់តែល្អប្រសើរ លោកក៏បានណែនាំដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់លើការងារមួយចំនួន។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះ ក៏មានការបំពាក់ឋាន្តរស័កជូនអាវុធហត្ថថ្នាក់ពលបាលឯក ចំនួន៤រូប ព្រមទាំងប្រគល់ ប័ណ្ណសរសើរជូនអាវុធហត្ថដែលមានស្នារល្អដៃចំនួន ១៧រូប (ក្នុងនោះអង្គភាព ស្រុកម៉ាឡៃ ចំនួន១) និងប្រគល់លិខិត សរសើរ ចំនួន ២២ រូប៕សរន