ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: ពេលវេលា បានរំកិលថយក្រោយ មួយថ្ងៃទៀតហើយ បន្ទាប់ពីការរាប់ថយក្រោយ ១០០ ថ្ងៃ សម្រាប់ការមកដល់ នៃព្រឹត្តិការណ៍ស៊ីហ្គេមនោះ កាលពីថ្ងៃទី២៥ ធ្នូ ២០២២ នោះ មកដល់ថ្ងៃទី១ កុម្ភ: ២០២៣ នេះ នៅសល់តែ ៩៣ ថ្ងៃទៀតប៉ុណ្ណោះ។
អ្វីដែលនៅសេសសល់ គឺការរត់ភ្លើងឝប់ ទៅកាន់បណ្ដាប្រទេសអាស៊ាន ជាមួយនឹងការបញ្ចប់ការសាងសង់ ភូមិកីឡាតែប៉ុណ្ណោះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណ:កម្មាធិការជាតិរៀបចំស៊ីហ្គេម ២០២៣ (Camsoc) បានអញ្ជើញចុះទៅពិនិត្យមើលការសាងសង់ភូមិកីឡា ដែលស្ទើរតែបញ្ចប់ទៅហើយនោះ។
បើតាមការអះអាងពីលោក វ៉ាត់ ចំរើនអគ្គលេខាធិការ Camsoc នោះថា ភូមិកីឡានឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ៕/V-PC