ប្រែសម្រួលៈបំណង(VNEpress)៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកឡយ អូស្ទីន បានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោកនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ ដោយប្រមុខយោធាទាំងពីរបានប្តេជ្ញាថានឹងបង្កើនការធ្វើសមយុទ្ធរួមគ្នានិងកិច្ចសហការសន្តិសុខនៅពេលកូរ៉េខាងត្បូងស្វះស្វែងរកការធានាឡើងវិញអំពីការការពារពីការវាយប្រហារដោយសព្វាវុធនុយក្លេអ៊ែរមកពីកូរ៉េខាងជើង។
លោកអូស្ទីន និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក លី ចុង-ស៊ុប(Lee Jong-sup)បានយល់ព្រម«ពង្រីកនិងជំរុញកំរិតនិងទំហំ»នៃសមយុទ្ធយោធារួមគ្នា ក្រោយមានការបង្ករឿងពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង រួមមានការបញ្ជូនដ្រូនចូលដែនអាកាសកូរ៉េខាងត្បូងកាលពីពេលថ្មីៗ នេះបើតាមសេចក្តីថ្លែងការណ៍មួយ។
ភាពតានតឹងយោធានៅឧបទ្វីបកូរ៉េបានកើនឡើងខ្លាំងនៅឆ្នាំ២០២២ នៅពេលកូរ៉េខាងជើងធ្វើការសាកល្បងសព្វាវុធដ៏ច្រើនមិនដែលធ្លាប់មាន រួមមានការបាញ់កាំជ្រួចផ្លោងឆ្លងទ្វីបទំនើបបំផុតរបស់ខ្លួនទៀតផង។
កូរ៉េខាងជើងក៏បានបញ្ជូនដ្រូនប្រាំគឿងហោះកាត់ព្រំដែនកាលពីថ្ងៃ២៦ធ្នូ ឆ្នាំ២០២២ ជាហេតុនាំអោយកូរ៉េខាងត្បូងប្រញាប់បញ្ជូនយន្តហោះប្រដេញទៅស្ទាក់៕
លោកលីបាននិយាយក្នុងសន្និសីទកាសែតរួមគ្នាមួយនៅក្រុងសេអ៊ូលកាលពីថ្ងៃអង្គារថា «ប្រទេសទាំងពីរយល់ព្រមពង្រីកនិងពង្រឹងបន្ថែមទំហំនិងកំរិតនៃសមយុទ្ធយោធានិងការហ្វឹកហាត់រួមគ្នា»