ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២៣ បានអនុញ្ញាតឱ្យសមា គមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដឹកនាំដោយលោក ហេង វាន់ដា ចូលជួបពិភាក្សាការ ងារនៅវិមានសន្តិភាពរាជធានីភ្នំពេញ។

 

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ស ម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងក្រោយជំនួបនោះថាសម្ដេចតេជោ ហ៊ុន សែនបានវាយតម្លៃខ្ពស់ចំពោះវិធានការរប ស់ក្រសួងអប់រំយុវជននិងកីឡាក្នុងការជំរុញការសិក្សាតាមអនឡាញនៅក្នុងអំឡុងពេល កូវីដ១៩ ។

សម្ដេចបានថ្លែងអំណរគុណចំពោះគ្រឹះស្ថា នឧត្តមសិក្សាទាំងអស់ដែលបានចូលរួមយ៉ា ងសកម្មក្នុងការបណ្ដុះបណ្ដាលធនធានមនុ ស្សជាពិសេសនៅក្នុងកាលៈទេសៈនៃការរាតត្បាតកូវីដ១៩។ជាមួយគ្នានោះដែរក៏បា នជួយដល់ប្រជាមជនក្រីក្រដល់កងកម្លាំងប្រដាប់អាវុធដែលនេះគឺជាការចូលរួមទាំងអស់គ្នាសម្រាប់ការរីករកលូតលាស់របស់កម្ពុជាតទៅមុខទៀត។

សូមបញ្ជាក់ថាសមាគមគ្រឹះស្ថានឧត្តមសិ ក្សាកម្ពុជាដែលមានគ្រឹះស្ថានសិក្សាឯកជនចំនួន១០៦ ជាសមាជិកបានចងក្រងគ្នាធ្វើ សកម្មភាពក្នុងការលើកកម្ពស់គុណភាពអប់រំសិក្សារបស់សិស្សនិស្សិតនិងពង្រឹងគុណភាពបង្រៀនគ្រប់កម្រិតនិងនិរន្តរភាពស្ថាប័ន។

សម្តេចតេជោនាយករដ្ឋមន្ត្រីតែងតែអនុ ញ្ញាតឱ្យថ្នាក់ដឹកនាំនិងសមាជិកសមាគមចូលជួបជារៀងរាល់ឆ្នាំដើម្បីផ្តល់អនុសា សន៍មួយចំនួនពាក់ព័ន្ធការអប់រំក៏ដូចជាស្តាប់នូវសំណូមពរនានាពីខាងសមាគមផងដែរ៕