ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ រដ្ឋបាលខណ្ឌកំបូលបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ បានរៀបចំពិធីមួយកាលពីថ្ងៃទី៣០ ខែមករា កន្លងទៅថ្មីៗនេះ ដើម្បីចែកគ្រាប់ស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់ប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ស្រូវប្រាំង បណ្តាលមកពីជំនន់ទឹកស្ទឹងព្រែកត្នោត ចំនួន៩៩គ្រួសារ មកពីភូមិចំនួន៣ គឺភូមិដូនកុក ភូមិខ្ចៅ និងភូមិអន្លង់ស្វាយ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ពិធីចែកអំណោយស្រូវពូជ ខាងលើនេះ ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោក ហ៊ិន ប៉ិច អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ ដែលទទួលស្រូវពូជ សូមថ្លែងអំគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ស្រូវពូជដល់ពួកគាត់ នាពេលនេះ ៕ V / N