ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ភ្លៀង​ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​ចាប់ផ្តើម​ធ្លា​ក់លើ​តំបន់​ទំនាប​កណ្តាល​ភាគ​អ​a​គ្នេ​យ៍ ហើយ​ធ្លាក់​រាយប៉ាយ​មាន​វិសាលភាព​កាន់ តែ​ធំ​ទូលាយ​រហូត​ទៅដល់​តំបន់​ខ្ពង់រាប​មាន​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ និង​អស់​ទៅវិញ​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ខណៈពេល​សីតុណ្ហភាព​បាន​កើន​ឡើងជា​លំដាប់​មកវិញ​។ តែ​ខ្យល់​នៅលើ​ផ្ទៃសមុទ្រ​នៅតែមាន​បក់បោក​ខ្លាំង​រាល់ថ្ងៃ​ពេលព្រឹក​រហូតដល់​ចុង​សប្តាហ៍​នេះ​ទើប​ស្ងប់​ទៅវិញ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៣​ថា ភ្លៀង​ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​ចាប់ផ្តើម​កើត​មាននៅ​ល្ងាច​ថ្ងៃទី​០១ ខែកុម្ភៈ លើ​តំបន់​ទំនាប​កណ្តាល​ភាគ​អាគ្នេយ៍ និង​មាន​វិសាលភាព​រាយប៉ាយ​កាន់តែ​ធំ​ទៅដល់​តំបន់​ខ្ពង់រាប​នៅ​ថ្ងៃទី​០២​ខែកុម្ភៈ​ដោយមាន​បរិមាណ​ពី​តិច​ទៅ​មធ្យម​រួចហើយ​ចុះខ្សោយ​ទៅវិញ​នៅ​ថ្ងៃទី​៣​ខែកុម្ភៈ​។​

អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​ភ្លៀង​ធ្លាក់​រាយប៉ាយ​មិន​ស្មើ​នេះ​កើត​មាននៅ​គ្រប់​តំបន់​គ្រាន់តែ​នៅ​កន្លែង​ខ្លះ​តិចតួច​ហើយ​អស់​ទៅវិញ​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ខណៈពេល​ធាតុអាកាស​ត្រជាក់​បាន​ថយឥទ្ធិពល​ទៅវិញ​ជា​លំដាប់​។ ចំពោះ​ខ្យល់​នៅលើ​ផ្ទៃសមុទ្រ​នៅ​បន្ត​មាន​ឥទ្ធិពល​ខ្លាំង​រហូតដល់​ចុង​សប្តាហ៍​នេះ ជាពិសេស រាល់ថ្ងៃ​នៅពេល​ព្រឹក និង​ចុះខ្សោយ​ទៅវិញ​នៅពេល​រសៀល​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣ បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៧ ខែកុម្ភៈ​ថា នៅក្នុង​អំឡុង​ពេលនេះ ព្រះរាជាណាចក្រ​កម្ពុជា​ប​ន្ត​ទទួល​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​មាន​ឥទ្ធិពល​ខ្សោយ នាំឱ្យ​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ មិន​ស្មើ​នៅ​គ្រប់​តំបន់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​

​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ​  ​សីតុណ្ហភាព​អប្បបរមា​មាន​ពី​៣២​ទៅ​៣៥​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​ដោយ​អន្លើ​។​

​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ​ ​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ មធ្យម​ដោយ​អន្លើ​។​

​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ​ ​សីតុណ្ហភាព​អប្បបរមា​មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ ។ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​៕R​