ក្នុង​សេចក្តី​ផ្តើម​នៃ​បទ​បង្ហាញ​របស់ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​យ៉ាងច្បាស់​លាស់​ថា «​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ពិភពលោក​បន្ត​វិវត្តន៍​ទៅរក​ប្រព័ន្ធ​អន្តរជាតិ​មួយ​ដែលមាន​លក្ខណៈ​សកល ពហុ​ប៉ូល និង​ស្មុ​គ្រ​ស្មាញ​។ ការវិវត្ត​នេះ​បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​នៃ​ទំនាក់ទំនង​អន្តរជាតិ​យ៉ាង​ជ្រាលជ្រៅ ឆាប់រហ័ស ពិបាក​ប៉ាន់ស្មាន និង​ប្រកបដោយ​គ្រោះថ្នាក់​» ៕