ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​អាម៉េរិក​បាន​លុបចោល​ការហោះហើរ​ជាង​១.៨០០​ជើង​នៅ​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​ទី​១​កុម្ភៈ ក្រោយ​ព្យុះ​ទឹកកក​វាយប្រហារ​រដ្ឋ​ជាច្រើន​ចាប់ពី​តិច​សាស់​ដល់​វៀ​ជីញ៉ា​ខាងលិច​។​

​សរុប​ការហោះហើរ​១.៨៩៧​ជើង​ចេញ​និង​ចូល​អាម៉េរិក​ត្រូវបាន​លុបចោល នៅពេល​៧៥០​ជើង​ទៀត​ត្រូវបាន​ពន្យារពេល​។​

​ក្រុមហ៊ុន​អាកាសចរណ៍ American Airlines បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ព្យុះ​ទឹកកក​នៅ​សប្តាហ៍​នេះ​កំពុង​បង្ក​ផលប៉ះពាល់​លើ​ប្រតិបត្តិការ​របស់​យើង នាំ​អោយមាន​ការលុបចោល​ការហោះហើរ​ជាច្រើន​ជើង​»​។​

​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​កាលពី​ថ្ងៃ​អង្គារ​បាន​ចេញ​ការព្រមាន​ថា អ្នកដំណើរ​អាច​នឹង​ជួប​ស្ថានភាព​អាកាសធាតុ​ធ្លាក់​ព្រិល​បន្ថែម​នៅ​តំបន់​ខ្លះ រួម​មាន​ក្រុង​ដា​ឡាស​(Dallas) ហ្វ​ដ វ៉​ត​(Fort Worth)​និង​មេ​ម​ហ្វីស​(Memphis)​។​

​ព្យុះ​ទឹកកក​វាយប្រហារ​ទូទាំង​អាម៉េរិក បណ្តាល​អោយុ​បចោល​ការហោះហើ​ររបស់​យន្តហោះ​រាប់ពាន់​ជើង និង​ផ្តាច់​ចរន្ត​អគ្គិសនី​សំរាប់​ពលរដ្ឋ​អាម៉េរិក​រាប់សែន​នាក់​

​កាលពី​ថ្ងៃ​ចន្ទ​ការហោះហើរ​ជាង​១.០០០​ជើង​ចេញចូល​អាម៉េរិក​ក៏​ត្រូវបាន​លុប​ចោល​ដោយ​សារ​ព្យុះ​ព្រិល​។​កាលពី​ថ្ងៃ​អង្គារ ចំនួន​ជើងហោះហើរ​ប្រហាក់ប្រហែល​គ្នា​ក៏​ត្រូវបាន​លុបចោល​ផងដែរ​៕