គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​ប​ន្ទួ​ច​មិន​ដោះស្រាយ​បែរ​បង្ក​ជា​ហិង្សា​រងរបួស​ស្នាម​

1220
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​ជិះ​ម៉ូតូ​ឈប់​ចាំ​ឆ្លង​ផ្លូវត្រូវ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​មកពី​ក្រោយ​បុក​រង​ការខូចខាត​បន្តិច​ប​ន្ទួ​ច មិន​ដោះស្រាយ​គ្នា បែរជា​បង្ក​ហិង្សា​ដក​សោ​ម៉ូតូ​ចាក់ទៅលើ​បុរស​ម្នាក់ បណ្ដាល​ឲ្យ​រងរបួស​ពេញ​ផ្ទៃមុខ​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​០១​និង​៣៥​នាទី រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ខាង​ផ្សារ​សារឿន​យ៉ា​នី តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ​។​

​ជនរងគ្រោះ​មានឈ្មោះ អៀ​ច ចាន់​រឹទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ស្នាក់នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មានមុខរ​បរជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ សេរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AC 4985​។ ចំណែក​ជនបង្ក​ឈ្មោះ ឈិន វិ​រៈ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​បុរី​កម្ម សង្កាត់​ជើងឯក ខណ្ឌដង្កោ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេរី​ឆ្នាំ​២០១៨ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HB 3722​។​

​បើតាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់​ជិះ​ម៉ូតូ​បំណង​ទៅធ្វើ​ការ ហើយ​ពេល​កំពុង​ឈប់​ម៉ូតូ​ចាំ​ឆ្លងផ្លូវ ស្រាប់តែ​ជនបង្ក​ជិះ​ម៉ូតូ​មកពី​ក្រោយ​បុក​ខូចខាត​បន្តិច​ប​ន្ទួ​ច​។

ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​បង្កហេតុ​ជនបង្ក​មិន​ត្រឹមតែ​មិន​សុំទោស​នោះទេ តែ​បែ​ជា​ជេ​ប្រ​ម៉ា​តដល់​ម៉ែ និង​យក​សោ​ម៉ូតូ​ចាក់​មកលើ​ផ្ទៃមុខ​របស់គាត់ បណ្ដាល​ឲ្យ​រងរបួស​ជាច្រើន​កន្លែង​ថែមទៀត​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ ឃាត់​ជនបង្ក​យកមក​សួរ​នាំនៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ជើងឯក និង​ឲ្យ​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម