ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ ប្រតិភូបារាំងពីឃុំវ៉យពី នៃក្រុងម៉េសខេត្តហ្ក្រង់អេស(ឡូរ៉ែន) សាធារណរដ្ឋបារាំងបានធ្វើទស្សនកិច្ចដើម្បីគាំពារថ្នាក់ភាសាបារាំងក្នុងវិទ្យាល័យហ៊ុន សែនខ្លាកូននៅខេត្តបន្ទាយមានជ័យ។

លោក សុខ ចំណាន នាយកវិទ្យាល័យហ៊ុនសែនខ្លាកូនអោយដឹងកាលពីថ្ងៃទី០១ខែកុម្ភ:ថា : ប្រតិភូនោះដឹកនាំដោយលោកសេឌ្រីក ហ្គូថ (Cedric Gouth)មេឃុំវ៉យពីរនៃទីក្រុងម៉េស ក្នុងនោះក៏មានរួមដំណើរដោយ ង៉ុយ ហាក់ តំណាងជាន់ខ្ពស់នៃថ្នាក់ដឹកនាំកម្ពុជា ទទួលការងារយុវជននិងនិស្សិតខ្មែរនៅអ៊ឺរ៉ុប លោក ប៉ាស្កាល់ បាំបាំង (Pascale BamBain) សហស្ថាបនិកថ្នាក់ភាសាបារាំង ជាមួយយអង្គការកុមារជ័យ បារាំង ។

នៅក្នុងឱកាសនោះ លោក សេឌ្រីក ហ្គូថ (Cedric Gouth)និង លោក ប៉ាស្កាល់ បាំបាំង (Pascale BamBain) បានថ្លែងអំណរគុណនិងលើកសរសើរក្រសួងនិងមន្ទីរអប់រំ យុវជននិងកីឡា និងអ្នកដែលពាក់ព័ន្ធដែលបានគាំទ្រ និងជួយដំណើរការនិងជម្រុញថ្នាក់ភាសាបារាំងនៅវិទ្យាល័យហ៊ុនសែនខ្លាកូនដែលបានដំណើរការគួរជាទីសង្ឃឹមនិងបានលទ្ធផលដំបូងជាទីមោទន:នាពេលនេះ ។

លោកបន្តថា : លោក និងសហការី ឪពុកម្តាយធម៌ សប្បុរសជន រដ្ឋាភិបាលបារាំងនិងប្រជាជាតិនិយាយភាសាបារាំងសូមលើកទឹកចិត្តនិងប្តេជ្ញាថានឹងខិតខំគៀងគរសម្ភារ: ថវិកា វិធីសាស្ត្រដើម្បីឧបត្ថម្ភគាំទ្រដល់ថ្នាក់ភាសាបារាំងនៅបន្ទាយមានជ័យនិងខេត្ត រាជធានីផ្សេងទៀតអោយឈានឡើង ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថ្លែងអំណរគុណអ្នកពាក់ព័ន្ធទាំងបារាំង ទាំងខ្មែរ និងប្រជាជាតិផ្សេងទៀតដែលបានឧបត្ថម្ភគាំទ្រ ថ្នាក់ភាសាបារាំងនេះ ហើយជឿថា ការរៀននិងចេះភាសាបារាំងនឹងបានផលប្រយោជន៍និងសម្រេចតាមបំណងប្រាថ្នា៕/r

តមក ប្រតិភូនិងលោកអភិបាលខេត្តបានផ្តល់វិញ្ញបត្របញ្ជាក់ការសិក្សា១ឆ្នាំថ្នាក់ភាសាបារាំងដល់សិស្សចាស់(៥៨នាក់ )និងថ្នាក់ថ្មីចំនួន២៧នាក់ ដល់សិស្សានុសិស្ស ។ល។