ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការបារម្ភ អំពីចំនួនយុវជន ដែលប្រឡងបាក់ឌុប មានការធ្លាក់ចុះ ហើយសម្តេចបានស្នើឲ្យក្រសួងអប់រំ សិក្សាអំពីស្ថានភាពនេះ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែប នេះ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលនិងជូនរង្វាន់ដល់សិ ស្សនិន្ទេសAទូទាំងប្រទេសចំនួន ១,០៤៩ នាក់ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍ថាៈ “តើយើងគួរដោះស្រាយបញ្ញា យុវជនរបស់យើង យ៉ាងម៉េច បើគម្លាតវាធំពេក រវាងស្ត្រី និងបុរស”។
សម្តេចតេជោ បានបន្តថាៈ ផ្អែកទៅលើលទ្ធផល នៃការជាប់សញ្ញាបត្រ ហើយយើង វិភាគតាមទិន្នន័យ នៃការជាប់បាក់ឌុប យើងប្រឡងជាប់ ៩០.៩៥០ នាក់ ស្មើនឹង ៧២,៣៧ ភាគរយ ក្នុងនោះ ស្រ្តី ៥២.៥១២ នាក់ ។
សម្តេចតេជោ បានបន្តថាៈ ក្នុងចំណោមសិស្ស ១០០ នាក់ មានសិស្សជាស្ត្រី ៧៧ នាក់ ចំណែកសិស្សជាយុវជន នៅសល់ ២៣ នាក់។ សម្តេចបានបន្តថាៈ ហេតុអីយើងមិនគិត មើល យើងក្លាយទៅជាភាគតិចហើយ។
សម្តេចបានបន្តថាៈ នេះគឺជាចំណុចមួយម្ខាង យើងមានមោទនភាព អំពីការកើនឡើង នៃចំនួនសិស្សជាស្ត្រី ដែលបានប្រឡង ជាប់នៅមធ្យមសិក្សាទុតិយភូមិ យើងពិតជាមាន មោទនភាព និងម្យ៉ាងទៀត យើងមានការកង្វល់ត្រង់ថា ហេតុអីបានជាក្នុងចំនួន អ្នកជាប់ ១០០ នាក់ ក្នុងនោះ ៧៧ នាក់ បានទៅជាស្ត្រី និស្សិតជាយុវជន មានតែ ២២ នាក់ ប៉ុណ្ណោះ។ អីចឹងចំណុចនេះ តើវាមកពីមូលហេតុអ្វី? ផ្នែកសិក្សាផ្នែកការស្រាវ ជ្រាវ គួរត្រូវធ្វើការស្រាវជ្រាវ តើមកពីមូលហេតុអ្វី ។ យុវជនចូលចិត្តដើរលេង ក្នុងពេលដែល យុវនារី ខិតខំរៀននៅផ្ទះ ឬក៏ប្រឹងប្រែងរៀន ឬយ៉ាងម៉េច បានជាវាកើតឡើង ស្ថានភាព បែបនេះ ពីមុនគម្លាត វាមិនធំប៉ុន្មានទេ ប៉ុន្តែឥឡូវនេះ វាមានគម្លាតធំណាស់មិនដឹងថា តើក្រសួងអប់រំ បានសិក្សាពីចំណុចនេះដែរឬទេ។
សម្តេចតេជោ បានបន្តថាៈ ត្រូវធ្វើយ៉ាងម៉េច ដើម្បីជំរុញយុវជន ព្រោះឥឡូវនេះ វាបាន ខុសគ្នា មួយជាពីរ ហើយសិស្សនារី បានទទួលនូវសំឡេង ២ភាគ៣ហើយ។ ចំណុចនេះ ជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់ តើត្រូវពង្រឹងរបៀបម៉េច។ សម្តេច បានបន្តថាៈ ប្រសិនបើរឿងនេះ វាជារឿងសកល ក៏ប៉ុន្តែខ្ញុំគិតថា វាមិនមែនជារឿងសាកលទេ បើយើង ផ្អែកថា វាជារឿងសាកលពេក បន្តិចទៀត យុវជននឹងធ្លាក់បាក់ឌុបទាំងអស់គ្នា។
សម្តេចបានបន្តថាៈ អ្វីដែលជាការកត់សម្គាល់ នៅឆ្នាំនេះ ការប្រឡងបាក់ឌុបរបស់យើង មាន ២៥ រាជធានី ខេត្ត មាននិទ្ទេស A ទាំងអស់ នេះវាជាចំណុចខុសប្លែកពីឆ្នាំមុនៗ ដែលមានខេត្តខ្លះ មាន ខេត្តខ្លះ មិនមាន អ្នកជាប់និទ្ទេស A ទេ ៕/V-PC