ក្នុងលិខិតថ្លែងអំណរគុណរបស់លោកគង់ គាំ និងភរិយា គោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣បានបញ្ជាក់ថា ខ្ញុំសូមទទួលកំហុស និងសូមអភ័យទោស ពីសម្តេច ពីថ្នាក់ដឹកនាំ ពីគណបក្សប្រជាជនកម្ពុជា ដែលយល់ឃើញ ថាកាយវិកា និងអំពើរបស់ខ្ញុំបាទ គង់ គាំ ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់ដល់ កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងប៉ះពាល់ដល់ភាពសុខសាន្ត ចំពោះសង្គមជាតិ។ លិខិតដដែលបានបន្តថា ក្រោយពិនិត្យហេតុផលកន្លងមកនេះ និងពិនិត្យពិចារណាពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី និង បរិយាកាស ភូមិសាស្ត្រនយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុង យកចិត្តទុកដាក់ចំពោះអ្នកនយោបាយបន្តវេន ខ្ញុំបាទ គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្ស ភ្លើងទៀន ចាប់ពីពេលនេះតទៅ៕

Feb 2, 2023

ក្នុងលិខិតថ្លែងអំណរគុណរបស់លោកគង់ គាំ និងភរិយា គោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣បានបញ្ជាក់ថា ខ្ញុំសូមទទួលកំហុស និងសូមអភ័យទោស ពីសម្តេច ពីថ្នាក់ដឹកនាំ ពីគណបក្សប្រជាជនកម្ពុជា ដែលយល់ឃើញ ថាកាយវិកា និងអំពើរបស់ខ្ញុំបាទ គង់ គាំ ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់ដល់ កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងប៉ះពាល់ដល់ភាពសុខសាន្ត ចំពោះសង្គមជាតិ។

លិខិតដដែលបានបន្តថា ក្រោយពិនិត្យហេតុផលកន្លងមកនេះ និងពិនិត្យពិចារណាពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី និង បរិយាកាស ភូមិសាស្ត្រនយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុង យកចិត្តទុកដាក់ចំពោះអ្នកនយោបាយបន្តវេន ខ្ញុំបាទ គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្ស ភ្លើងទៀន ចាប់ពីពេលនេះតទៅ។