ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជួនដំណឹងរួមគ្នាមួយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យប្រើប្រាស់ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បាន តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ។
ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជួនដំណឹងរួមគ្នាមួយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ស្តីពីការដាក់ឱ្យប្រើប្រាស់ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់ បាន តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ។