តារា​សម្តែង​នាង សា​វី​កា “​ភីង​គី​” ឆៃយ៉ា​ដេត កាលពី​ថ្ងៃទី​៣១​មករា​បាន​ទទួល​ការយល់ព្រម​ពី​តុលាការ​ព្រហ្មទណ្ឌ​​ដើម្បី​ដក​ចេញ​នូវ​ឧបករណ៍​តាមដាន​អេឡេចត្រូនិក (EM)​ដែល​គេ​តម្រូវ​ឱ្យ​នាង​ពាក់ ក្រោយ​ការដោះលែង​នាង​ចេញពី​គុក​កាលពី​ថ្ងៃទី​៣០​វិច្ឆិកា​ឆ្នាំ​មុន​។​​តារា​ស្រី ដែល​ជាប់គុក​ពាក់ព័ន្ធ​នឹង​ករណី​ក្រុមហ៊ុន​ឆបោក Forex-3D Ponziនិយាយថាឧបករណ៍​នេះ​ជា​ឧបសគ្គ​ចំពោះ​អាជីព ​សិល្បៈ​របស់​នាង​និងនៅតែបាន​ទទូចថា​នាង​គ្មាន​ទោសកំហុស​ទេ​ពីព្រោះនាង​ក៏ជា​ជនរងគ្រោះ​ដែល​គេ​ល្បួង​ឱ្យ​វិនិយោគ​ក្នុង​គម្រោង​​ឆបោក​ដ៏​ល្បី​រន្ទឺ​នេះ ពោល​នាង​មិនមែន​ជា​មនុស្ស​ដែល​អន្ទង​អ្នក​ដទៃ​ឱ្យ​វិនិយោគ​សម្រាប់​អ្វី​ដែល​គេ​បាន​ចោទប្រកាន់​នាង​នោះទេ​។​

Feb 2, 2023