ភ្នំពេញ​៖ កាល​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ថានីយទូរទស្សន៍ TV5 បានរៀបចំ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ការ ផ្សាយ​ផ្ទាល់​កម្មវិធី​កំប្លែង «​ចៅ​លោកតា​» ដែលមាន​ការដឹកនាំ​ផ្ទាល់​ពី​អ្នកដឹកនាំ​ក្រុម​កំប្លែង​ដ៏​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា គឺ លោក សុវណ្ណ រិទ្ធី ហៅ​លោកតា វ៉ិ​ច​ទ័​រ ពី​ផលិតកម្ម 9Colors Production ។