ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Appleកាលពីថ្ងៃព្រហស្បតិ៍ទី២កុម្ភៈបានប្រកាសពីការធ្លាក់ចុះប្រាក់ចំណូលប្រចាំត្រីមាសដំបូងរបស់ខ្លួនក្នុងរយៈពេលជិតបួនឆ្នាំមកនេះ បន្ទាប់ពីការរឹតបន្តឹងទប់ស្កាត់ជំងឺរាតត្បាតលើរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិនបានកាត់បន្ថយការលក់ iPhoneស៊េរីថ្មីក្នុងអំឡុងរដូវបុណ្យទានដែលមានការលក់ដាច់ខ្លាំង។
ការលក់របស់ក្រុមហ៊ុនបានចំនួន ១១៧ ពាន់លានដុល្លារសម្រាប់រយៈពេលពីខែតុលាដល់ខែធ្នូតំណាងឱ្យការធ្លាក់ចុះ ៥ ភាគរយធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុនជាការធ្លាក់ចុះខ្លាំងជាងអ្នកវិភាគបានព្យាករណ៍។
វាកត់សម្គាល់ពីការថយចុះប្រាក់ចំណូលប្រចាំត្រីមាសលើកដំបូងរបស់ក្រុមហ៊ុន Appleចាប់តាំងត្រីមាសពីខែមករាដល់ខែខែមីនាក្នុងឆ្នាំ២០១៩ នៅពេលការលក់ក៏ធ្លាក់ចុះ ៥ ភាគរយដែរចំពេលតម្រូវការ iPhone ធ្លាក់ចុះនិងកំពុងមានជម្លោះក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន ដែលបង្កឡើងដោយប្រធានាធិបតីនាពេលនោះ គឺលោក ដូណាល់ ត្រាំ។
ប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple ក៏បានធ្លាក់ចុះផងដែរក្នុងអំឡុងត្រីមាសមុន បើទោះបីជាក្រុមហ៊ុននៅទីក្រុងឃូភើទីណូ (Cupertino) រដ្ឋកាលីហ្វ័រញ៉ានេះ នៅតែមានភាពរឹងមាំក៏ដោយ។
ប្រាក់ចំណេញសរុបមានចំនួន ៣០ ពាន់លានដុល្លារ ឬ ១,៨៨ ដុល្លារក្នុងមួយសន្លឹកហ៊ុន។
លទ្ធផលទាំងនោះបានធ្វើឱ្យមិនសំរេចគោលដៅចង់បាន ១,៩៤ ដុល្លារក្នុងមួយសន្លឹកហ៊ុន ដែលបានកំណត់ដោយអ្នកវិភាគ ដែលស្ទង់មតិដោយក្រុមហ៊ុន FactSet Research៕
ការលក់របស់ក្រុមហ៊ុនបានចំនួន ១១៧ ពាន់លានដុល្លារសម្រាប់រយៈពេលពីខែតុលាដល់ខែធ្នូតំណាងឱ្យការធ្លាក់ចុះ ៥ ភាគរយធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន