ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ជួបជាមួយបូប៊ី (Bobi)អាយុ ៣០ ឆ្នាំ ជាឆ្កែនៅរស់និងមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក។
រឿងនេះកើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីសៀវភៅកំណត់ត្រាពិភពលោកហ្គីនណេសបានប្រកាសថា ស្ប៉ាយ (Spike) គឺជាឆ្កែនៅរស់ចាស់ជាងគេបំផុតរបស់ពិភពលោក។ស្ប៉ាយគឺជាពូជឆ្កែជីហួហួ (Chihuahua)មកពីរដ្ឋអូហៃយ៉ូ (Ohio) កើតក្នុងខែវិច្ឆិកា ឆ្នាំ ១៩៩៩។ គិតត្រឹមថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ វាមានអាយុ ២៣ ឆ្នាំ ៧ ថ្ងៃ។
បូប៊ីមានអាយុ ៣០ ឆ្នាំ ២៦៦ ថ្ងៃ គិតត្រឹមថ្ងៃទី ១ ខែកុម្ភៈ។
បូប៊ីគឺជាពូជឆ្កែ រ៉ាហ្វីរ៉ូ ដូ អាឡេនតេចូ (Rafeiro do Alentejo) ដែលជាពូជឆ្កែចិញ្ចឹមមានអាយុកាលជាមធ្យមពី ១២ ទៅ ១៤ ឆ្នាំ។ វាបានរស់នៅពេញមួយជីវិតជាមួយគ្រួសារត្រកូលកូស្តា (Costa) នៅក្នុងភូមិជនបទដាច់ស្រយាល ខុនខ្វេរ៉ូស (Conqueiros) ក្នុងខេត្តឡីរីយ៉ា (Leiria) ប្រទេសព័រទុយហ្គាល់។
ក្នុងឆ្នាំ ១៩៩២ បូប៊ីត្រូវបានចុះឈ្មោះជាមួយសេវាពេទ្យសត្វនៃក្រុងឡីរីយ៉ា (Leiria) ដែលបានបញ្ជាក់ពីថ្ងៃកំណើតរបស់បូប៊ី។
អាយុរបស់បូប៊ីក៏ត្រូវបានផ្ទៀងផ្ទាត់ផងដែរដោយ SIAC ជាអ្នករក្សាទិន្នន័យសត្វចិញ្ចឹមរបស់ព័រទុយហ្គាល់ និងគ្រប់គ្រងដោយទីភ្នាក់ងារ SNMV។
បូប៊ីកើតមកជាកូនឆ្កែឈ្មោលមួយក្នុងចំណោមកូនឆ្កែឈ្មោលទាំងបួននៅក្នុងកូនអគារខាងក្រៅមួយ ដែលគ្រួសារកូស្តារក្សាទុកឈើ។
លោក លីអូនែល កូស្តា (Leonel Costa)អាយុ ៣៨ ឆ្នាំជាម្ចាស់របស់បូប៊ី គិតថា កត្តារួមចំណែកដ៏ធំបំផុតសម្រាប់អាយុវែងរបស់បូប៊ីគឺ “បរិយាកាសស្ងប់ស្ងាត់និងសន្តិភាព”ដែលវារស់នៅឆ្ងាយពីទីក្រុង។
បូប៊ីមិនដែលត្រូវបានចងច្រវាក់ឬជាប់នឹងខ្សែចំណងនោះឡើយ។ វាក៏តែងតែរីករាយរត់លេងដោយសេរីក្នុងព្រៃនិងដីស្រែជុំវិញផ្ទះគ្រួសារកូស្តាផងដែរ៕
បូប៊ីជាឆ្កែរស់មានវ័យចាស់ជាងគេបំផុតលើពិពភលោក