ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សមាជិក សមាជិកា គណបក្សប្រឆាំង និងគណបក្សនយោបាយ ផ្សេងៗ ចំនួនជាង ៦០០ នាក់ នៅខណ្ឌមានជ័យ បានស្ម័គ្រចិត្តចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា និងបានប្រកាសបញ្ចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មការកណ្តាល និងប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខណ្ឌមានជ័យ។
ការសម្រេចចិត្តមកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់អស់ជំនឿ លើមេដឹកនាំគណបក្សរបស់ពួកគាត់ មិនមានគោលនយោបាយច្បាស់លាស់ ញុះញង់ ជេរប្រមាថ ឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺ ទណ្ឌិត សម រង្ស៊ីដែលជាជនក្បត់ជាតិ ៣ ជំនាន់ តែម្តង។
លោក ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ បានអញ្ជើញចូលរួម ពិធីប្រកាសបញ្ជូលសមាជិក សមាជិកា មកពីគណបក្សផ្សេងៗ ចំនួន ៦១៩ រូប ដែលបានស្ម័គ្រចិត្ត មករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោមដំបូល សន្តិភាព និងការអភិវឌ្ឍ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មា ធិការកណ្តាល និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោក ប្រធាន អនុប្រធាន គណបក្សសង្កាត់ លោក ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយភូមិទាំង១១ នៃសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ។
នៅក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាល និងជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌមានជ័យ បានមានមតិសំណេះសំណាល ជាមួយសមាជិក សមាជិកា ដែលមកពីគណបក្សនយោបាយផ្សេងៗ ដែលបានមកចូលរួម រស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្ស ប្រជាជនកម្ពុជា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលសន្តិភាព ដោយឃើញជាក់ស្តែង នៅសុខសន្តិភាព និងគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សប្រឆាំ នៅតាមបណ្តា រាជធានី ខេត្ត មួយចំនួន បានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចំរើន មានសុខសន្តិភាព ស្ថេរភាព ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅសុខសាន្ត៕ V / N