ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ ៖ ជនសង្ស័យចំនួន៤៦នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៥ករណីទូទាំងប្រទេស កាលពីថ្ងៃទី២ ខែកុម្ភៈ។ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៦នាក់ ក្នុងនេះពាក់ព័ន្ធជួញដូរ ១២ករណី ឃាត់ខ្លួន ៣៦នាក់(ស្រី ៤នាក់) ,ករណីដឹកជញ្ជូនរក្សាទុកមួយករណី ឃាត់ខ្លួនមួយនាក់ និងករណីប្រើប្រាស់ពីរករណីឃាត់ខ្លួនប្រាំបួននាក់(ស្រី ១នាក់) ។នេះបើយោងតាមប្រភពគេហទំព័រនគរបាលជាតិនៅថ្ងៃទី៣ខែ កុម្ភៈ។
ប្រភពដដែលបន្តថា ជាមួយនឹងការបង្រ្កាបនេះវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែកុម្ភៈ រួមមាន ៖ -មេតំហ្វេតាមីន(Ice)ចំនួន ២០៣១,៤៩ក្រាម និង៣៨កញ្ចប់តូច ។ -មេតំហ្វេតាមីន(Wy) ចំនួន ០,៣៦ក្រាម ។
ក្នុងសកម្មភាពនេះអង្គភាពនគរបាលដែលបានចូលរួមបង្ក្រាបមានប្រាំបួនអង្គភាពក្នុងនោះមាន៖មន្ទីរ, នគរបាលខេត្តបន្ទាយមានជ័យ,កំពង់ចាម,កំពត,កណ្តាល ,មណ្ឌលគីរី ,កោះកុង, ព្រះសីហនុ និង ត្បូងឃ្មុំ។ ចំណែកអង្គភាពកងរាជអាវុធហត្ថ មានពីរអង្គភាព នៅខេត្តបាត់ដំបង និងខេត្តព្រះសីហនុ៕សរន / N