ភ្នំពេញ ៖ អ្នកគ្រប់គ្រងថ្មី Miss Grand Cambodia ប្រកាសធ្វើអោយបានល្អ សម្រាប់ឆ្នាំ២០២៣ និងសូមសំណូមពរ ដល់អ្នកគាំទ្រ ធ្វើយ៉ាងណា ជួយផ្សព្វផ្សាយ អោយបានទូលំទូលាយ ទៅកាន់ឆាកអន្តរជាតិ។
ក្នុងកម្មវិធីធ្វើសន្និសីទសារព័ត៌មាន និងការចុះកិច្ចកុងត្រាទទួលស្គាល់ជាផ្លូវការ ក្នុងការទទួលសិទ្ធផ្តាច់មុខ ផលិតកម្មវិធី កញ្ញាឯកដ៏អស្ចារ្យ នៃកម្ពុជា (Miss Grand Cambodia) កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Nawat CEO MISS GRAND INTERNATIONAL PUBLIC CO,LTD លោកស្រី អ៊ឹម សុគ្ធនា អគ្គនាយិកាក្រុមហ៊ុន HK7 និងជាអ្នកទទួលបានសិទ្ធគ្រប់គ្រងថ្មី បានអោយដឹងថា Miss Grand Cambodia ជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រួសារ MISS GRAND លើវិស័យបវរកញ្ញាដ៏អស្ចារ្យមួយនេះ។
លោកស្រី អ៊ឹម សុគ្ធនា អគ្គនាយិកាក្រុមហ៊ុន HK7 បានអោយដឹងទៀតថា ៖ MISS GRAND INTERNATIONAL មានការចូលរួមពីប្រជាជាតិចម្រុះជាតិសាសន៍ក្នុងសកលលោក ហើយមានយុទ្ធ សាស្ត្រមួយផ្នែកធំនាំឱ្យមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍វប្បធម៌ដ៏សំខាន់បំផុតនៅក្នុងទ្វីបទាំង៧ចាប់តាំងពី ដើមឆ្នាំ ២០១៣ មកម្ល៉េះ។ យើងបានចូលរួមប្រឆាំងនឹងការរើសអើងពីពណ៌សម្បុរ ជាតិសាសន៍ការលើកកំពស់សិទ្ធិនារី ការ ផ្តល់តម្លៃលើសិទ្ធិកុមារ បានបង្ហាញពីអរិយធម៌ផ្សេងគ្នាក្នុងសកលលោកនេះ។ កម្មវិធីបង្កប់នូវភាពរឹងមាំនិងបញ្ញារបស់នារី នឹង ធ្វើអោយចិត្តគំនិតរបស់មនុស្សជាតិទាំងអស់វិលត្រឡប់មករកសន្តិភាពវិញ តាមបែបផ្នត់គំនិត “Stop War and Violence”។
លោកស្រី អ៊ឹម សុគ្ធនា ជាអ្នកទទួលសិទ្ធផ្តាច់មុខ ផលិតកម្មវិធី Miss Grand Cambodia បញ្ជាក់ទៀតថា ៖ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសកម្មភាពផ្លាស់ប្តូរ វប្បធម៌ អរិយធម៌ ទេសចរណ៍ រវាង MISS GRAND INTERNATIONAL ក្នុងពិភពលោក រហូតមកដល់ឆ្នាំ ២០២២ កម្ពុជាទទួលបានសមិទ្ធិផលមួយដ៏ល្អបំផុត គឺកញ្ញាឯក MISS GRAND CAMBODIA 2022 (ពេជ្រ វត្តីសារ៉ាវឌ្ឍី) បានទទួលចំណាត់ថ្នាក់លំដាប់រងទី៥ របស់ MISS GRAND INTERNATIONAL 2022។ មិនត្រឹមតែវត្តីនោះទេ មានកញ្ញាឯកជាច្រើនទៀតបាននាំកម្ពុជាធ្វើដំណើរទៅមុខមួយជំហ៊ានធំ ក្នុងវិស័យបវរកញ្ញ។
អ្នកគ្រប់គ្រង ផលិតកម្មវិធី Miss Grand Cambodia រូបនេះបន្ថែមថា ៖ ជាការពិតណាស់ ខណៈពេលដែលយើងមានអ្វីៗច្រើនដូចគ្នា ក្នុងបណ្ដាប្រទេសលើសកលលោក តែយើងក៏ទទួល ស្គាល់ថាភាពខុសគ្នារបស់យើងគឺអាចបំពេញឲ្យគ្នាទៅវិញទៅមកបានកាន់តែប្រសើរ។ MISS GRAND INTERNATIONAL ជួយឲ្យមានការឆ្លើយតបទៅនឹងរបាំងសង្គមមួយចំនួន មានបច្ចេកទេសក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គមតាមរ យៈសកម្មភាពមួយចំនួនក្នុងដំណើរការកម្មវិធីនិងនៅពេលអនាគត។ ដូចច្នេះហើយ ទើបយើងត្រូវពង្រឹងទំនាក់ទំនងឱ្យកាន់តែ ស៊ីជម្រៅហើយលើកតម្កើនឱ្យខ្ពស់ជាងមុន ដើម្បីពន្លឿន វឌ្ឍនភាព រវាងកម្ពុជាទៅកាន់ពិភពលោក ពីព្រោះ WE ARE GRAND THE ONE AND ONLY។
សូមបញ្ជាក់ផងដែរថា កម្មវិធីនៃការប្រកួត Miss Grand Cambodia នឹងទទួលពាក្យចូលរួមប្រលង នៅដើមខែមីនា និងធ្វើការប្រកួតនៅខែមិថុនា៕srn.mara