​ភ្នំពេញៈ លោក​សៅ វណ្ណ​សេរី​វុ​ធ​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​ប្រតិភូ​មូលនិធិ​ចក្ខុ​ខ្មែរ ទៅ ពិនិត្យ និង​ព្យាបាល​ជំងឺភ្នែកឡើងបាយ ភ្នែក​កន្ទុយថ្លែន​ដោយ ឥត​គិត ថ្លៃ​ជូន​ប្រជាពលរដ្ឋ នៅក្នុង​បរិវេណ​សាលាស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​លោក អុ​ឹ​ម ច័ន្ទ​សោធន អភិបាលស្រុក​ទឹក​ឈូក បាន​បញ្ជាក់ថា វត្ត​មាននៃ​ក្រុមការងារ​មូលនិធិ​ចក្ខុ​ខ្មែរ​នា​ថ្ងៃនេះ​គឺ​បាន​តាមរយៈ​ការឧបត្ថម្ភ​និង​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក៏ដូចជា​ការសម្រួល​ពី​ថ្នាក់ដឹកនាំ​ខេត្ត ដែល​នៅ​ក្នុងនោះ​លោក​ម៉ៅ ធនិន អភិបាល​ខេត្តកំពត ដែល​លោក​បាន​យកចិត្តទុកដាក់​និង​ជួយ​ដោះស្រាយ​នៅ​បញ្ហាលំបាក​របស់​ប្រជាពលរដ្ឋ ជា​ពិ​សេលោ​ល​បាន​មើលឃើញថា បញ្ហា​ភ្នែក​នេះ​ជា​បញ្ហា​មួយ ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​មិនថាតែ​មនុស្ស​ចាស់​នោះទេ ។​ភ្នែក​បច្ចុប្បន្ននេះ​គឺជា​បញ្ហា​សម្រាប់​មនុស្ស​ទូទៅ​។ មាន​ទាំង​ក្មេង​និង​ប្អូនៗ​ក្មួយៗ​ដែល​អ្នកខ្លះ​គាត់​មាន​អាយុ​ត្រឹមតែ​៥​ឆ្នាំ ៦​ឆ្នាំ ក៏​អាច​ប្រឈម​ទៅនឹង​ជំងឺ​ភ្នែក​នេះ​ផងដែរ​។​

​លោក​បាន​បន្តទៀតថា ជាក់ស្ដែង​ដូចជា​ក្មួយ​របស់លោក​អភិបាល​ផ្ទាល់​គាត់​មាន​អាយុ​៦​ឆ្នាំ​ក៏មាន​បញ្ហា​ជំងឺ​ភ្នែក​នេះ​ផងដែរ​។​
​ដោយសារ​មូលហេតុ​នេះហើយ​ដែល​លោក​អភិបាល​រំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ថែរក្សា និង​ថែទាំ​ព្យាបាល​ឲ្យ​ទាន់ពេលវេលា​នៅក្នុង​ករណី​ដែល​យើង​មិន​បានមក​ពិនិត្យ និង​ព្យាបាល​ឱ្យទាន់​ពេលវេលា​នោះទេ​វា​អាច​នឹង​បង្ក​ជា​គ្រោះថ្នាក់ ឬក៏​អាចឈាន​រហូតដល់​ពិការភ្នែក​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក​សៅ វណ្ណ សេរី​វុ​ធ បាន​ដឹកនាំ​ប្រតិភូ​មូលនិធិ​ចក្ខុ​ខ្មែរ​ដើម្បី​ចូលមក​ស្រុក​ទឹកឈូ ដែលជា​ស្រុក​ទី​បី បន្ទាប់ពី​ក្រុង​បូកគោ​មក​។​សកម្មភាព​ក៏​ធ្វើ​នៅ​ក្រុង​កំពត​ផងដែរ​៕​សរន​.mara