ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ថៃចាប់ខ្លួនសមាជិកក្រុមលួចដឹកជញ្ជូនថ្នាំញៀនពីរនាក់ជាមួយនឹងថ្នាំមេតំហ្វេតាមីន៥,៧លានគ្រាប់និងអាភៀន៦,៦គីឡូក្រាមក្រោយការប៉ះទង្គិចប្រដាប់អាវុធជាមួយទាហានថៃនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ាក្នុងខេត្តឈៀងម៉ៃភាគខាងជើង។
មេបញ្ជាការកងកម្លាំងផាមឿងថៃបាននិយាយកាលពីថ្ងៃសុក្រថា កងល្បាតពីរក្រុមទៅពីកងកម្លាំងផាមឿងថៃបានពើបប្រទះបុរសមួយក្រុមមានគ្នា១៣នាក់ដែលស្ពាយសាក់កាដូកាលពីយប់ថ្ងៃពុធក្បែរច្រកព្រំដែនមួយនៅក្នុងខេត្តឈៀងម៉ៃ។ភាគីទាំងពីរបានបាញ់គ្នាក្រោយទាហានឃាត់សុំឆែកឆេរតែក្រុមដឹកជញ្ជូនថ្នាំមិនព្រមអោយឆែក។
ក្រោយប៉ះគ្នាមួយប្រាវ បុរសពីរនាក់ត្រូវបានចាប់ខ្លួន នៅសល់ប៉ុន្មានបានរត់គេចខ្លួនដោយបន្សល់ទុកសាក់កាដូចំនួន១៩នៅកន្លែងកើតហេតុ។
ទាហានបានរកឃើញថ្នាំមេតំហ្វេតាមីន៣០០.០០០គ្រាប់ក្នុងមួយសាក់កាដូ រួមជាមួយនឹងអាភៀន៦,៦គីឡូក្រាម។
ជនសង្ស័យ និងថ្នាំញៀនត្រូវបានប្រគល់អោយប៉ូលីស៕
ក្រោយប៉ះគ្នាមួយប្រាវ ទាហានថៃបានរកឃើញសាក់កាដូផ្ទុកថ្នាំញៀន១៩ សរុបថ្នាំមេតំហ្វេតាមីន៥,៧លានគ្រាប់និងអាភៀន៦,៦គីឡូក្រាម